Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស២នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តLAND CRUISER

ភ្នំពេញ ៖ រថយន្តLAND CRUISER មួយគ្រឿងក្រឡាប់ផ្ងារជើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកដំណើរនិងសមត្ថកិច្ចខណ្ឌដូនពេញ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត LAND CRUISERពណ៌ស្លែមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2H-6579 បើកបរក្នុងទិសដៅពីត្បូងទៅជើងបោះពួយយ៉ាងលឿន បានកៀររថយន្ត LAND ROVER មួយគ្រឿងទៀតពុំចាំផ្លាកលេខ ដែលបានបើកបត់ឆ្លងផ្លូវក្នុងទិសដៅពីលិចមកកើត ខណ:ដល់ចំណុចកើតហេតុរថយន្ត LAND CRUISER ជាន់ហ្រ្វាំងខ្លាំងពេក បណ្តាលឲ្យបោកទៅប៉ះជាមួយធុងដាក់ខ្សាច់ សម្រាប់ពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង បណ្តាលអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្តម្នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ។ ចំណែករថយន្តLAND ROVER ដែលរងការខូចខាត បានបើកចេញទៅបាត់ពីកន្លែងកើតហេតុ ដោយមិនទាមទារថ្លៃសំណងអ្វីនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចក បានចុះមកពិនិត្យមើលនៅកន្លែងហេតុ និងជួយសម្រួលចរាចរណ៍ និងឲ្យក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ដែលជាម្ចាស់រថយន្តហៅរថយន្តស្ទូច យករថយន្តខាងលើទៅជួសជុល ដោយខ្លួនឯងតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម