Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្តីញៀនថ្នាំ ករណីគំ.រាមកំ.ហែងថានឹងស.ម្លាប់ទៅលើប្រពន្ធ និងដុ.តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ

កណ្ដាល ៖ នគរបាលស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ករណីគំ.រាមកំ.ហែងថានឹងស.ម្លាប់ទៅលើប្រពន្ធ និងដុ.តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បន្ទាប់ពីជននេះ បានប្រើប្រាស់គ្រឿងញៀនរួច។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១០និង១០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ កែវ ចាន់ណេត ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ ចាន់ណេត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាប្រពន្ធរបស់ជនសង្ស័យ។ ចំណែកជនសង្ស័យឈ្មោះ រ៉េន ឡាកែង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្ដីរបស់ជនរងគ្រោះ។

វត្ថុតាងចាប់យករួមមាន៖ ១. កាំ.បិតផ្គាក់ ចំនួន ០១ ផ្លែដែក ដងឫស្សី មានប្រវែងសរុប ៦៧ស.ម (ផ្លែប្រវែង ៣០ស.ម និង ដងប្រវែង ៣៧ស.ម), ២.ចង្ក្រានហ្គាស (ប្រភេទប្រើហ្គាសធុង) ចំនួន០១, ៣.ទុយោជ័រសម្រាប់ភ្ជាប់ធុងហ្គាសមានជាប់ក្បាលហ្គាស ចំនួន០១ មានប្រវែងសរុប ១.៧២ម ។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យនៅពេលដែលប្រើប្រាស់គ្រឿងញៀនរួច តែងតែស្រែកឡូឡា រករឿងជេរប្រមាថ និង គំ.រាមកំ.ហែងចង់ស.ម្លាប់ជនរងគ្រោះជាប្រពន្ធជាញឹកញាប់ ដោយជួនកាលធ្លាប់យកកាំ.បិត និង កណ្ដៀវយកមកជ្រលរកាប់ក្បាលប្រពន្ធថែមទៀតផង។ លុះនៅ ថ្ងៃ/ខែ/ឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានខឹងនឹងប្រពន្ធ ក៏បានធ្វើសកម្មភាពយកកាំ.បិតផ្គាក់ ទៅស្រែកសំឡុតគំ.រាមកំ.ហែងចង់កា.ប់ប្រពន្ធរបស់ខ្លួន ទើបប្រពន្ធរបស់ខ្លួនបានរត់គេចចេញពីផ្ទះ បន្ទាប់មកជនសង្ស័យបានចូលទៅក្នុងផ្ទះបាយ ហើយបានធ្វើសកម្មភាពកាច់បញ្ឆេះចង្ក្រានហ្គាស ដើម្បីដុតផ្ទះរបស់ខ្លួនចោល បណ្ដាលឲ្យមានការឆេះផ្ទះអស់មួយចំនួន និង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងដែលរស់នៅក្បែរនោះជាខ្លាំង៕ រក្សាសិទ្ធិដោយ ៖ កូលាប