Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ៣នាក់ ពាក់ព័ន្ធនឹងការលក់ឱសថបុរាណខុសច្បាប់ និងគ្មានលិខិតអនុញ្ញាតអាជ្ញាធរ !!!!

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាល ស្រុកកណ្តៀង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន០៣នាក់ ជាប់ពាក់ព័ន្ធនឹងការលក់ឱសថបុរាណខុសច្បាប់ និងគ្មានលិខិតអនុញ្ញាតអាជ្ញាធរ ប្រព្រឹត្តនៅភូមិជ័យជម្នះ ឃុំអន្លង់វិល ស្រុកកណ្តៀងខេត្តពោធិ៍សាត់។

មន្ត្រីសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ មានឈ្មោះ ទី១-ឈ្មោញ រ៉េស ណា ភេទស្រី អាយុ៤១ឆ្នាំ ។ ២–ឈ្មោះ ទីន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ។ និងទី៣–ឈ្មោះ រ៉េស ស្លៃម៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ។ អ្នកទាំងបី គឺជាជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិងោក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

មន្ត្រីសមត្ថកិច្ចនគរបាល បានថ្លែងថា មូលហេតុនៃការឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ខាងលើនេះ គឺដោយសារតែ
ពួកគេ បានធ្វើការផ្សព្វផ្សាយលក់ថ្នាំបុរាណខ្មែរ, ពិនិត្យនិងពិគ្រោះជំងឺជូនដល់ប្រជាពលរដ្ឋនៅភូមិជ័យជម្នះ ឃុំអន្លង់វិល ស្រុកកណ្តៀង ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរឫសមត្ថកិច្ចនគរបាលឡើយ។

មន្ត្រីសមត្ថកិច្ចនគរបាលបានបន្ថែមថា កន្លងមក ធ្លាប់មានប្រជាពលរដ្ឋខ្មែរ ត្រូវបានចាញ់បោកពួកអ្នកលក់ថ្នាំបុរាណ
ឬ ត្រូវបានពុលស្រាស្លា.ប់ និង របួស ដោយសារតែការប្រាស់ផលិតស្រា ដែលផលិតមិនបានត្រឹមត្រូវ តាមក្បួនខ្នាត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្ដៀង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវីធី៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×