មន្ត្រីរដ្ឋាភិបាលប្រទេសប៉ូឡូញបានចេញមកបញ្ជាក់ថា ជនអន្តោប្រវេសន្ត៍ដែលបានស្នាក់នៅក្នុងជំរុំមួយកន្លែងនាទឹកដីបេឡារុស ភាគខាងកើតនៃព្រំដែនប្រទេសប៉ូឡូញត្រូវបានអាជ្ញាធរបេឡារុសបញ្ចូនចេញពីតំបន់នោះហើយ ដើម្បីបន្ធូរបន្ថយភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសទាំងពីរតាមរយៈការឆ្លងដែនរបស់ជន្តោប្រវេសន្ត៍។
លោក ម៉ាស៊ី វ៉ាស៊ីក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញបានថ្លែងថា លោកបានទទួលព័ត៌មានមួយបញ្ជាក់មកថា ជនអន្តោប្រវេសន្ត៍បានដឹកចេញតាមឡានក្រុងដែលផ្តល់ដោយប្រទេសបេឡារុស។
ក្នុងនោះ មន្ត្រីយាមច្រកទ្វារព្រំដែនប្រទេសប៉ូឡូញបានបង្ហោះវីអូឌីមួយដោយបង្ហាញអំពីសកម្មភាពជនអន្តោប្រវេសន្ត៍ដោយភ្ជាប់ជាមួយកាបូបកំពុងបញ្ចូលចេញពីច្រកព្រំដែនរវាងប្រទេសបេឡារុស និងប៉ូឡូញនៅលើបណ្តាញសង្គមTwitterរបស់លោក។
តែយ៉ាងណា អ្នកនាំពាក្យច្រកព្រំដែនលោក អាន់ណា មីឆាលស្កា បានអះអាងថា ជនអន្តោប្រវេសន្ត៍ខ្លះបានយកឈឺប្រណិតទៅជាមួយពួកគេផងដែរ។ នេះត្រូវបានកើតចេញពីសំណួរត្រូវចោទសួរថា តើពួកគេនឹងផ្លាស់ប្តូរពីទីនេះទៅតាំងទីលំនៅកន្លែងផ្សេងមែនទេ?
ជនអន្តោប្រវេសន្ត៍ភាគច្រើនគឺមកពីតំបន់អាស៊ីកណ្តាលដែលធ្លាប់ជាប់គាំងដោយសារការឆ្លងព្រំដែនមិនបានជាមួយប្រទេសប៉ូឡូញចាប់តាំងពីថ្ងៃទី០៨ វិច្ឆិកាកន្លងមក។ បញ្ហាជាប់គាំងនេះ ដោយជនអន្តោប្រវេសន្ត៍ទាំងអស់ព្យាយាមឆ្លងដែនទៅកាន់សហភាពអឺរ៉ុប ខណៈពួកគេគេចចេញពីជម្លោះក្នុងប្រទេស និងចង់ចូលទៅកាន់ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបខាងលិច។
ភាពតានតឹងបានកើនឡើងចាប់តាំងពីថ្ងៃអង្គារ នៅពេលដែលកងកម្លាំងប៉ូឡូញយាមនៅតាមព្រំដែនបានប្រើកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីប្រឆាំងទៅនឹងការសម្រុកចូលរបស់ជនអន្តោប្រវេសន្ត៍។ លោក វ៉ាសៅបានចោទប្រកាន់របបលោកប្រធានាធិបតី អេឡិចហ្សង់ លូកាសេនកូបានផ្តល់អាវុធ និងសម្ភារៈមួយចំនួនដល់ជនអន្តោប្រវេសនត្ត៍ដែលព្យាយាមឆ្លងចូលទៅកាន់ទឹកដីប៉ូឡូញ។
តែយ៉ាងណាមិញ កាលពីថ្ងៃពុធ អាជ្ញាធរប៉ូឡូញបានលើកឡើងថា ស្ថានភាពនៅតំបន់ខាងលើមានភាពធូរស្រាលច្រើនហើយ និងខណះជនអន្តោប្រវេសន្ត៍ចំនួន១៦១បានឃាត់ខ្លួនដោយព្យាយាមឆ្លងព្រំដែនប៉ូឡូញដោយខុសច្បាប់។
ក្នុងនោះ អ៊ឺរ៉ងបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួនធ្វើដំណើរមកប្រទេសកំណើតវិញ ដោយបានប្រាប់ពួកគេថា ផ្លូវទៅកាន់តំប់សហភាពអឺរ៉ុបត្រូវបានបិទ។ ក្នុងនោះ ជើងហោះហើរនឹងគ្រោងហោះនៅថ្ងៃព្រហស្បិត៍៕ ប្រភព៖ The Bellingham Herald