Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧកញ៉ា លី ហូរ រួមចំណែកអភិវឌ្ឍន៍បុរីលំនៅដ្ឋាននៅរាជធានីភ្នំពេញ មានចំនួនគម្រោង១៥ ធំៗ គិតមកដល់បច្ចុប្បន្ននេះ

spot_img

ភ្នំពេញ៖ ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ បានអភិវឌ្ឍន៍គម្រោងបុរីលំនៅដ្ឋានបានចំនួន១៥ គម្រោងហើយ ដែលស្ថិតនៅទីតាំងផ្សេងៗគ្នា នៅក្នុងរាជធានីភ្នំពេញ។

លោកឧកញ៉ា លី ហូរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមកត្តាដែលធ្វើឲ្យក្រុមហ៊ុនលី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ អាចបោះទុនវិយោគ អភិវឌ្ឍន៍សាងសង់អគារលំនៅឋានបានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុន បានយកចិត្តទុកដាក់លើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទ ម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន។

អ្នកឧកញ៉ា បន្តថា ក្រុមហ៊ុនបានចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ មួយផ្នែក ដោយបានកែប្រែតំបន់មួយចំនួន ដែលជាទីតាំងដីឡូតិ៍ទុកចោល គ្មានមនុស្សរស់នៅ ប្រែក្លាយតំបន់នោះ ដោយធ្វើការសាងសង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទីប្រជុំជន មានមនុស្សអ៊ូអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាត ជាក់ស្តែងដូចជា ក្នុងគម្រោងទី១៥ នេះ បានសាងសង់ផ្ទះលើទំហំផ្ទៃដីប្រមាណ ១១ហិចតា ហើយបើបូកបញ្ចូលជាមួយគម្រោងទី១២ ឌឺសេនត្រល ខាប់ភីថលមួយ ដែល ទើបបើកសម្ពោធ កាលពីដើមឆ្នាំ២០២១ ជាប់នឹងគម្រោងនេះ សរុបបញ្ចូលគ្នាគឺមានទំហំផ្ទៃដីមានប្រមាណ ៣១ ហិចតា។

អ្នកឧកញ៉ា បានបន្ថែមថា កត្តាទាំងនេះហើយ ជាកម្លាំងចលករមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ក៏ដូច ជាសង្គមជាតិទាំងមូល ព្រមទាំងជួយឲ្យប្រជាពលរដ្ឋមួយចំនួនមានការងារធ្វើផងដែរ នេះជា កត្តាមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រ។ ដូច្នេះនៅថ្ងៃនេះ យើងសូមប្រកាសជាផ្លូវការក្នុងការ បើកការដ្ឋានបញ្ចុះបឋមសិលាសម្ពោធ បុរី វិមានភ្នំពេញ គម្រោងទី១៥ ដែលមានឈ្មោះថា ឌឺសេនត្រល ខាប់ភីថលII។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានផែនការបង្កើតគម្រោងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។ លើសពីនេះទៀត អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងស្ថានភាពនេះ ដែលប្រទេសកម្ពុជាកំពុងជួបប្រទះនឹងជម្ងឺកូវីដ-១៩ នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននៅអាចជំនះ បង្កើតគម្រោងសាងសង់បានចំនួន ៤ទីតាំងធំៗ៕

spot_img
×