ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចុះធ្វើកាឡោមព័ទ្ធភូមិគ្រឹះជួល ចំនួន ២ កន្លែង ក្នុងនោះ , ទីតាំងមួយកន្លែង គឺ ស្ថិតនៅក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និង មួយកន្លែងទៀត ស្តិតនៅសង្កាត់ភ្នំពេញថ្មី។

ក្រោយប្រតិបត្តិការបង្ក្រាប, កម្លាំងសមត្ថកិច្ចនគរបាល បានឃាត់ខ្លួនទាំងជនសង្ស័យ និង ជនរងគ្រោះ ជាជនជាតិបរទេស និង ខ្មែរ ប្រមាណ ៣០នាក់ ពាក់ព័ន្ធនឹងការចាប់បង្ខាំងមនុស្សខុសច្បាប់។
មន្រ្តីសមត្ថកិច្ចនគរបាលជំនាញ បានអោយដឹងថា បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចនគរបាល កំពុងតែធ្វើការ បន្តស្រាវជ្រាវ និង ស៊ើបអង្កេតបន្ថែមទៀត និង មិនទាន់បានកំណត់ច្បាស់លាស់ថា តើ ជនសង្ស័យ ជាជនជាតិ បរទេស ឬ ខ្មែរ មានចំនួនប៉ុន្មាននាក់ ? និង ជាជនរងគ្រោះ មានប៉ុន្មាននាក់នោះ នៅឡើយនោះទេ?៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
