ភ្នំពេញ ៖ លោកឯក ប៉ូលីហ្វ៉ីល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ និងស្ត្រីជាប់ចោទ២នាក់ទៀត ដាក់គុក ក្នុងម្នាក់ៗកំណត់ពី ២ ឆ្នាំ រហូតដល់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ រក្សាទុក និង ជួញដូរគ្រឿង ប្រមាណកន្លះ គីឡូក្រាម ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រៃកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៧។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទទាំង៣នាក់នេះ មានឈ្មោះ ទី១-ឈ្មោះ នុត កែវរចនា ហៅ អូន ភេទប្រុស អាយុ ៣២, ទី២-ឈ្មោះ សរ ស្រីលាភ ភេទស្រី, អ្នកទាំងពីរនាក់នេះ ត្រូវត្រូវបានតុលាការ ដាក់គុកក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន២០លានរៀល ក្នុងម្នាក់ៗ ។
និង ទី៣-ឈ្មោះ ស្រ៊ុន ស្រីណុច ភេទស្រី អាយុ ២៦ ឆ្នាំ ត្រូវបានតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារន កំណត់ ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

លោកចៅក្រមបានបន្ថែមថា ក្នុងចំណោម ពួកគេទាំង៣នាក់នេះ, ជនជាប់ចោទឈ្មោះ នុត កែវរចនា ហៅ អូន និង ឈ្មោះ សរ ស្រីលាភ ត្រូវជាប់ចោទពីបទ រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវ សារធាតុញៀន។ រីឯ ឈ្មោះ ស្រ៊ុន ស្រីណុច ត្រូវបានជាប់ចោទ ពីបទប្រើប្រាស់ និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។
ពួកគេត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២០៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា