Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខក្នុងថ្ងៃឈប់សម្រាកបុណ្យអុំទូក

ភ្នំពេញ ៖ រយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងជាង ១៦០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាកំសាន្តទីកន្លែងនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ហើយកម្លាំងចរាចរណ៍ជាច្រើនរយនាក់ក៏បានរៀបចំសម្រួលចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតាមច្រកចេញចូលរាជធានីភ្នំពេញ ពីព្រោះមានប្រជាពលរដ្ឋខ្លះនៅតាមបណ្តាខេត្តអញ្ជើញមករាជធានីភ្នំពេញ និងមានប្រជាពលរដ្ឋជាច្រើនបានចេញទៅតាមបណ្តាខេត្តនានាដូចជាជា ទៅស្រុកកំណើត និងរមណីយដ្ឋាន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា កម្លាំងជាង ១៦០០នាក់ គឺមានទាំងកម្លាំងជំនាញក្នុងការល្បាតការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដែលអញ្ជើញដើរលេខកំសាន្តនៅតាមរមណីយដ្ឋាននានាក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏ដូចជាកម្លាំងនៅតាមមូលដ្ឋាន តាមបណ្តាខណ្ឌ ប៉ុស្តិ៍ ដែលធ្វើការល្បាត ២៤ម៉ោងលើ២៤ម៉ោង ដើម្បីកុំឲ្យបទល្មើសនានាកើតមានឡើង ដូចជាករណីលួច គាស់ផ្ទះ ឬក៏ករណីផ្សេងៗជាដើម។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបន្តទៀតថា សូម្បីកម្លាំងបង្ការនិងពន្លត់អគ្គិភ័យ គឺបានត្រៀមជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់ករណីដែលកើតឡើងដោយយថាហេតុណាមួយនៅពេលដែលប្រជាពលរដ្ឋបិទទ្វារផ្ទះចោលវាអាចឆ្លងចរន្តអគ្គិសនី ឬមួយយ៉ាងណា គឺកម្លាំងបានត្រៀមជានិច្ច៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×