Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! គ្រូពេទ្យឥណ្ឌាម្នាក់ ត្រូវគេ​ហៅ​គ្រូពេទ្យ​ឆ្កួ.ត បន្ទាប់​ចេញ​វីដេអូ​ស៊ី​អា.ចម៌​គោ ដូច​ស៊ី​នំប៉័ង ដោយ​ជឿ​ថា​នឹង​ធ្វើ​ឲ្យ​…

spot_img

វេជ្ជបណ្ឌិតម្នាក់ មកពីរដ្ឋ Haryana ក្នុងប្រទេសឥណ្ឌា បានបង្កភាពចម្រូងចម្រាសលើអ៊ីនធឺណិត បន្ទាប់ពីបង្ហាញខ្លួននៅមុខកាមេរ៉ា ដើម្បីសរសើរពីអត្ថប្រយោជន៍នៃការបរិភោគលាមកគោ ខណៈកំពុងស៊ីលាមកគោស្តែងៗតែម្តង។

ឱសថបុរាណឥណ្ឌា ត្រូវបានផ្សព្វផ្សាយជាយូរយារណាស់មកហើយ ថាជាការព្យាបាលដែលសូម្បីតែអាចទប់ទល់នឹងជំងឺដូចជាមហារីក និង Covid ។ ប៉ុន្តែ នេះមិនរួមបញ្ចូលវេជ្ជបណ្ឌិតដែលបានទទួលការបណ្តុះបណ្តាលដែលជាទូទៅជឿជាក់លើអ្វីៗ ជាលក្ខណៈវិទ្យាសាស្ត្រ និងការសាកល្បងព្យាបាល នោះទេ។ តែទោះយ៉ាងណា សម្រាប់គ្រូពេទ្យម្នាក់ឈ្មោះ Manoj Mittal អ្នកឯកទេសជំងឺកុមារ មកពីស្រុក Karnal នៃរដ្ឋ Haryana បានកំពុងធ្វើឲ្យមនុស្សនៅលើពិភពលោកភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង ខណៈឃើញក្នុងវីដេអូដែលត្រូវបានបង្ហោះនាពេលថ្មីៗនេះ និងកំពុងរីករាលដាល បង្ហាញលោក Mottal កំពុងខាំបរិភោគលាមកគោ ហើយសរសើរពីអត្ថប្រយោជន៍របស់វាទៅលើរាងកាយ ចិត្ត និងព្រលឹងរបស់មនុស្ស។

Mittal និយាយថា “គ្រប់ផ្នែកនៃ Panchagavya ដែលទទួលបានពីគោ គឺមានតម្លៃណាស់សម្រាប់មនុស្សជាតិ” ។ “ឃើញថា បើ​យើងស៊ីលាមកគោ នោះ​រូបកាយ និងចិត្ត​របស់យើង​ប្រែ​ជា​បរិសុទ្ធ ហើយព្រលឹងរបស់យើងក៏ក្លាយជាបរិសុទ្ធ។ ពេលវា​ចូលទៅ​ក្នុងខ្លួនយើង វា​ធ្វើ​ឲ្យខ្លួនយើងស្អាត»។

គ្រូពេទ្យរូបនេះបានបន្ថែមថា ម្តាយរបស់គាត់ធ្លាប់បញ្ចុះលាមក ដោយហូបលាមកគោ ហើយស្ត្រីដែលស៊ីកាកសំណល់គោដ៏គួរឱ្យខ្ពើម លែងត្រូវការគ្រូពេទ្យវះកាត់ពេលសម្រាលកូនទៀតហើយ។

នៅក្នុងវីដេអូនោះ គេឃើញលោកវេជ្ជបណ្ឌិត Manoj Mittal រើសលាមកគោមួយដុំ ហើយយកវាមកស៊ីជាដុំៗ ដូចជានំប៉័ង អុីចឹង។ កាយវិការរបស់គាត់កំពុងទទួលបានការឆ្លើយតបចម្រុះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ក្នុងនោះ មនុស្សមួយក្រុមបានអបអរសាទរគាត់ចំពោះការឱបក្រសោបឱសថបុរាណឥណ្ឌា និងផ្សេងទៀតថា គាត់កំពុងគេចចេញពីតក្កវិជ្ជាវិទ្យាសាស្ត្រ ដូច្នេះ គាត់អាចកំពុងតែឆ្កួតមែនទែនហើយ។

លើសពីនេះ មនុស្សជាច្រើនទៀត ក៏បានស្នើក្រុមប្រឹក្សាវេជ្ជសាស្ត្រឥណ្ឌា គួរតែកត់សម្គាល់រឿងនេះ ហើយលុបអាជ្ញាប័ណ្ណរបស់គាត់ចោលទៅ ដើម្បីអនុវត្តវិជ្ជាជីវៈវេជ្ជសាស្ត្រ។ ព្រោះក្នុងនាមជា​គ្រូពេទ្យ គាត់មិនគួរចេញវេជ្ជបញ្ជា​ថ្នាំ gobar (លាមកគោ) ដល់ក្មេងតូចៗស្លូតត្រង់នោះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×