Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់និស្សិតស្រីឆ្នាំទី៤ម្នាក់ ត្រូវបានជនសង្ស័យឆ.ក់យកកាបូប២ និងប៉ាស្ព័រឆ្លងដែន៥សន្លឹក បានសម្រេច រត់គេចខ្លួនបាត់ ដោយមិនរំខានសមត្ថកិច្ចខណ្ឌមានជ័យ

ភ្នំពេញ ÷ និស្សិតស្រីឆ្នាំទី៤ម្នាក់ ជិះម៉ូតូតាមដងផ្លូវ២១៧ ត្រូវបានក្រុមចោរ៣នាក់ ជិះម៉ូតូឌុបគ្នាពីក្រោយធ្វើសកម្មភាពឆ.ក់ យកកាបូបនិងទូរស័ព្ទរួមទាំងប៉ាស្ព័រ៥សន្លឹក បានសម្រេច រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំណុចក្បែរផ្សារស្ទឹងមានជ័យចាស់ ស្ថិតនៅតាមនៅបណ្ដោយផ្លូវព្រះមុនីរ៉េត ហៅ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នារីរងគ្រោះមានឈ្មោះ សុខ សំណាង ភេទស្រីអាយុ២៤ឆ្នាំ មុខរបបអ្នករត់ឯកសារ និងជានិស្សិតឆ្នាំ៤ បច្ចុប្បន្នស្នាក់នៅម្ដុំលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់ចោរឆ.ក់មាន ប៉ាស្ព័រឆ្លងដែនចំនួន៥សន្លឹក – ទូរស័ព្ទដៃចំនួន១គ្រឿង -លុយ៣០$ – អត្តសញ្ញាណប័ណ្ឌ១សន្លឹក – កាតចាក់វ៉ាក់សាំង១សន្លឹក ។

យោងតាមសម្ដីពីនារីរងគ្រោះបានរៀបរាប់ទាំងទឹកភ្នែក បានឲ្យដឹងថា មុនកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក GBX ពណ៌ឈាមជ្រូក គ្មានផ្លាកលេខ ជិះម្នាក់ឯង ធ្វើដំណើរចុះពីលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២១៧ ទិសដៅពីកើតមកលិចគោលបំណង ជិះត្រឡប់ទៅផ្ទះវិញ នៅម្ដុំលូប្រាំ ខណៈជិតមកដល់ចំណុចកើតហេតុខាងលើ ចំណុចជិតនិងផ្សារស្ទឹងមានជ័យចាស់ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំផ្លាកលេខ ធ្វើដំណើរមកតាមពីក្រោយ រួចឈោងដៃឆ.ក់យកកាបូបស្ពាយពីចំហៀង របស់នាងបានសម្រេច ជិះគេចខ្លួនដោយសុវត្ថិភាព បើទោះបីរូបគាត់ខំស្រែកថាចោរៗ ដើម្បីឲ្យគេជួយក៏គ្មានអ្នកណាជួយគាត់បានដែរ។

ក្រោយកើតហេតុខាងលើ នារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ភ្លាមៗ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងតាមរកជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×