Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន នៅកម្ពុជាតើមានបទចម្រៀង ដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ)ហើយឬនៅ? សូមជួយនិពន្ធបទចម្រៀងនេះផង

ភ្នំពេញ ៖ ផ្តើមចេញពីចៅស្រីទី២១របស់សម្តេច ដែលតែងសុខចិត្តស្រក់ទឹកភ្នែក តែមិនយំឱ្យឮនោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានស្នើឱ្យមានការនិពន្ធចម្រៀងមួយបទក្រោមចំណងជើងថា ស្រក់ទឹកភ្នែកតែមិនយំ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៩ខែវិច្ឆិកានេះថា “ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ”។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតបន្តថា នៅកម្ពុជាយើងតើមានបទចម្រៀង ដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×