Saturday, March 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះក្លឹប SENSE ខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១០ ម៉ឺនដុល្លារ

ខេត្ត ប៉ៃលិន ៖ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅវេលាម៉ោង ០៥និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ មានករណីអគ្គិភ័យឆេះក្លឹប SENSE នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលខូចខាតទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១០ ម៉ឺនដុល្លារ។

លោកវរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងខេត្តប៉ៃលិន បានឲ្យដឹងថា ម្ចាស់ទីតាំងក្លឹប SENSEឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅ បច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកវរសេនីយ៍ទោ បានលើកឡើងថា ករណីអគ្គិភ័យឆេះក្លឹប SENSEនេះដោយសារមូលហេតុ បណ្តាលមកពីផ្ទុះសេខែ្សភ្លើង។

ការខូចខាតរួមមាន ៖ – អាគារទំហំ ១៨ម៉ែត្រ គុណ ២២ម៉ែត្រ (ខូចខាតទាំងស្រុង) – កុំព្យូទ័រ ០១ ឈុត – ទូរទឹកកកក្លាសេធំចំនួន ០១ និងតូច ០៣

  • ថូរនិងកែវស្រាចំនួន ១៣៦ – កាតូទឹកកកដែក ១៨ និងជ័រ ០៩ – ថាស់ទ្រស្រាបៀរ ១៧ និងក្រចាប់ទឹកកក ១៣ – កែវស្រាក្រឡុកចំនួន ១០ – ម៉ាស៊ីនគិតលុយ ០១ គ្រឿង – ម៉ាស៊ីនសម្ងួតចាន ០១ គ្រឿង – កង្ហារធំ ០២ គ្រឿង និងកង្ហារតូច ០៥ គ្រឿង – ម៉ាស៊ីនត្រជាក់ធំចំនួន ០៥ គ្រឿង និងតូច ០១ គ្រឿង – ចានចំនួន ៤៥ចាន – ម៉ាស៊ីនក្រឡុកពោត ០១ គ្រឿង – សាឡុងធំ ០៣ ឈុត – តុស្រាបៀរ ០៤ ឈុត – ធុងបាស់ ១៩ គ្រាប់ – LCD ចំនួន ០១ គ្រឿង – ភ្លើងវិលធំ ០២ និងតូច ២៥ គ្រាប់ – ភ្លើងហ្វា30w ចំនួន ០២ គ្រាប់ – អុបពើលឺចំនួន ០៥ គ្រាប់ – Pionneer ០១ – អាំភ្លី ០២ គ្រាប់ – Macro Tech ០៣ គ្រាប់ – DBX ចំនួន ០៣ គ្រាប់ – K3. ចំនួន ០១ – ម៉ាស៊ីនបាញ់ផ្សែងចំនួន ០១. គ្រឿង – Delight ចំនួន ០២ គ្រឿង -កៅអីសរុបចំនួន ១៦៣ – តុចំនួន ៧៥ – ចង្កៀងកូមចំនួន ០១ គ្រឿង និងសរុបជាទឹកប្រាក់ប្រហែល ១០ ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ការចេញអន្តរាគមន៍ជួយសង្គ្រោះ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរង ផែនគ្រប់គ្រង់ការងារអាវុធគ្រឿងផ្ទុះ ចេញរថយន្តចំនួន ០៤ គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់ទឹកអស់ចំនួន ១៥ រថយន្ត ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×