Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនប្រជាការពារម្នាក់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម វា.យស.ម្លាប់ អតីតយោធិនពិការជើងម្នាក់

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលសង្កាត់បឹងទំពន់ទី២ កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ជាប្រជាការពារ ជាប់ពាក់ព័ន្ធនឹងការវា.យបុរសចំណាស់ម្នាក់ ដែលជាអតីតយោធិនពិការ និង ជាប្រជាការពារ ដោយរឿងជម្លោះពាក្យសម្តីគ្នា និង ស្រវឹងស្រា បណ្តាលឲ្យជនរងគ្រោះ ត្រូវស្លា.ប់ ប្រព្រឹត្តនៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អំពីឃាត.កម្មនេះ បានកើតឡើងកាលពីវេលាម៉ោង ៨យប់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅក្នុងសាលាសង្កាត់បឹងទំពន់ទី២ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេង សារ៉េត ភេទប្រុស អាយុ ៦២ឆ្នាំ មានទីលំនៅផ្ទះលេខ ២០៤ តាមបណ្តោយផ្លូវ ៣៧១ ក្នុងភូមិក្បាលទំនប់ ២ សង្កាត់បឹងទំពន់ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ អេម វន ភេទប្រុស អាយុ ៧១ឆ្នាំ មានទីលំនៅផ្ទះលេខ ២១៨ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៧១ ក្នុងភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ពិការជើងស្តាំ)។

អ្នកទាំង ២ គឺជាប្រជាការពារសង្កាត់ជាមួយគ្នា។

បច្ចុប្បន្ននេះ, ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកឯ សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យទៅ សាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×