Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក ឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់ បានមកលេងកម្សាន្តតាមបណ្តោយសួនច្បារនានា នៅភ្នំពេញ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧និង០០នាទី ក្នុងថ្ងៃទី១៩វិច្ឆិកានេះ នៃព្រះរាជពិធីបុណ្យអុំទូកឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថាមានការកើនឡើងគុណនឹងពីរ ក្នុងនោះ សាលារាជធានីភ្នំពេញ ក៏បានសម្រេចបិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។

រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីដ-១៩ និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនៃការិយាល័យចរាចរណ៍ផ្លូវគោក និងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ រៀបចំសណ្តាប់ធ្នាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក ។

ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ចនៅតែដើរតួនាទីសំខាន់ ក្នុងការផ្ដល់ភាពកក់ក្ដៅ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ថែមថា នៅថ្ងៃទី២ នៃបុណ្យអុំទូក ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគ្រប់ជំនាញ ដើម្បីការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់សប្បាយភាពនានាតាមមាត់ទន្លេ។ សូមបងប្អូនរីករាយសប្បាយ ក្នុងថ្ងៃឈប់សម្រាក តាមបែបគន្លងថ្មី ក្រោមម្លប់សុខសន្តិភាពនៃកម្ពុជា៕រក្សាសិទ្ធិដោយ ៖ កូលាប