ខេត្តស្វាយរៀង ៖ បុរសជនជាតិវៀតណាម្នាក់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេសឃាត់តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានចាញ់បោកលក់ក្របីអោយទៅជនល្មើសខាងលើហើយបានតែលុយក្លែងក្លាយ។ករណីឃាត់ខ្លួនខាងលើនេះកាលពីវេលាម៉ោង៩និង២៥នាទីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០១៨ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេស ស្ថិតនៅក្នុង សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង ។បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖ក្រោយពីទទួលព័ត៌មានពីម្ចាស់ក្របីមានឈ្មោះដូចខាងក្រោម ៖ ទី១ ឈ្មោះ ស្រី ស៊ន់ ភេទប្រុស អាយុ ៥២ ឆ្នាំ ( ម្ចាស់ គោ )។ ទី២ ឈ្មោះ ស្រី វៀន ភេទប្រុស អាយ្ ៦៥ ឆ្នាំ ( ម្ចាស់ ក្របីរ )។ ៣ ឈ្មោះ ចាន់ សារឿន ភេទ ស្រី អាយុ ៦៣ ឆ្នាំ ( ម្ចាស់ក្របី )។ អ្នកទាំង៣មានទីលំនៅ ភូមិ វាល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបានបន្តឲ្យដឹងទៀតថា៖កាលពីថ្ងៃទី១៨ មេសា ២០១៨ ពួកគាត់(ត្រូវជាម្ចាស់គោក្របី) បានលក់ក្របីចំនួន ០២ ក្បាល (ឈ្មោល ) និងគោ ចំនួន ០១ ក្បាល ( ឈ្មោល ) លក់ទៅអោយ ឈ្មោះ លី ហ្វៀង ខាង ភេទប្រុស អាយុ ៥២ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម តំលៃសរុប ២៣០០ ដុល្លារ ហើយនៅពេលប្រគល់លុយអោយពួកគាត់អត់ស្គាល់ថាជាលុយសុទ្ធឬលុយក្លែងក្លាយនោះទេ។លុះដល់ថ្ងៃទី១៩ មេសា ២០១៨ តតែទៅរកទិញអីវ៉ាន់ទើបដឹងថាគឺសុទ្ធតែលុយដុល្លារក្លែងក្លាយទាំងអស់រួចបាននាំគ្នាមកដាក់ពាក់បណ្តឹងតែម្តង។ក្រោយទទួលព័ត៌មានសមត្តកិច្ច ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវហើយ ពិនិត្យឃើញថាប្រាក់ចំនួន ២០០០ ដុល្លារ គឺសុទ្ធជាប្រាក់ក្លែងក្លាយទាំងអស់ក្រោយមកម្ចាស់ក្របីក៏បានទូរសព្ឌ័ទាក់ទងទៅជនសង្ស័យឲ្យឡើងមកក្របីមួយក្បាលទៀត។
ប្រភពដដែលបានឲ្យដឹងទៀតថា ៖ នៅពេលជនសង្ស័យមកដល់រកទិញក្របីដូចតាមការណាត់តាមទូរស័ព្ទនោះក៏ត្រូវបានសមត្ថកិច្ចយើងនាំខ្លួនមកធ្វើការសាកសួ នៅប៉ុស្តិ៍រដ្ឋបាលហើយនៅពេលនោះសមត្ថកិច្ចបានឆែកឆេត្រួតពិនិត្យ លើខ្លួនជនសង្ស័យឃើញមាន ប្រាក់ដុល្លារចំនួន ២០០ដុល្លារទៀត សុទ្ធតែលុយក្លែងក្លាយ។ សរុបប្រាក់ក្លែងក្លាយដែលសមត្តកិច្ចយើងដកហូត គឺ ២០០ ដុល្លារ សរុបលុយទាំងអស់គឺ២៥០០ដុល្លារ ក្នុងនោះលុយសុទ្ធតែ៣០០ដុល្លារ ។ ដោយឡែក២២០០ដុល្លារគឺក្លែងក្លាយ ហើយត្រូវសមត្ថកិច្ចធើ្វការរឹបអូសយកទាំងអស់។
បច្ចុប្បន្ននេះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕ វ៉ៃកូ