នេះជារឿងគួរឲ្យភ្ញាក់ផ្អើល និងពិតជាប្លែកខ្លាំងណាស់ ខណៈអ្នកលេងបណ្តាញសង្គម បានចែករំលែករូបភាព១សន្លឹក បង្ហាញស្លាកហាងអាហារគ្រឿងសមុទ្រមួយកន្លែង ដាក់ស្លាកសរសេរព្រមានទៅដល់ភ្ញៀវ ត្រូវហូបឲ្យអស់ ប្រសិននៅសល់ នឹងត្រូវពិន័យប្រាក់រហូត ២០ ដុល្លារ។
នៅលើស្លាកបិទភ្ជាប់និងសសរក្នុងហាង ត្រូវបានសរសេរយ៉ាងដូច្នេះថា៖ «អាហារដែលនៅលើតុ ឬ ក្នុងឆ្នាំង ហាងយើងខ្ញុំពិន័យ 1kg = 20$»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។ ក្នុងនោះ អ្នកខ្លះដែលមានការងឿងឆ្ងល់ បានសួរនាំជួយពន្យល់ផង ហេតុអីពិន័យអ្នកញ៉ាំសល់?? ឆ្លើយតបនិងសំណួរនេះ អ្នកធ្លាប់ចូលបានពន្យល់ថា អាហារគេអោយចាប់សេរីបងបើយើងចាប់លោភលន់ វាអាចសស់ ហើយខាតម្ចាស់ហាង ហើយគេមិនអោយវេចខ្ចប់ទេ ព្រោះថា អាហារយើងកម្មង់ នៅស្រស់ទាំងអស់ មិនមែនអាហារឆ្អិនស្រាប់ទេ គ្រឿងសមុទ្រ។
រីឯអ្នកខ្លះទៀត ក៏បាននិយាយលេងសើច ចំពោះស្លាកហាងថា «ទៅជាមួយមហាមិត្តខ្ញុំ មិនអាចឲ្យរឿងនេះកេីតឡេីងបានទេ ទោះបង្កង៣គីឡូ ក៏អស់ដែរ សុំទោសម្ចាស់ហាង!!, ខ្ញុំរកហាងចឹងណា មិនបាច់ភ័យថាហូបមិនអស់ទេ មានតែសុំម្ចាស់ហាងថែមបន្លែទៀត ហិហិ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



