Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី ស្ដីពី «ការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ – ការបញ្ចូលបទពិសោធន៍ នៃការរាត្បាតជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន»

ភ្នំពេញ ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី ស្ដីពី «ការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំ – ការបញ្ចូលបទពិសោធន៍នៃការរាត្បាតជំងឺកូវីដ-១៩ ទៅក្នុងដំណាក់កាលទី២ នៃទសវត្សអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន» តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃសុក្រទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។

កិច្ចប្រជុំនេះរៀបចំសម្របសម្រួល ដោយលោកជំទាវ អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានប្រតិបត្តិការ នៃUNESCAP។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានចែករំលែកព័ត៌មាន និងបទពិសោធន៍មួយចំនួនពាក់ព័ន្ធនឹងយុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩ និងរួមចំណែកធ្វើឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អាចស្ដារឡើងវិញបានយ៉ាងឆាប់រហ័ស និងបន្តដំណើរការបានពេញលេញ។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ អំពីការអនុវត្តគំនិតផ្ដួចផ្ដើមមួយចំនួន ដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ ២០១៧-២០២៦ ដែលមានគោលបំណងជួយ ដល់ប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន។

សម្ដេចក្រឡាហោមបានបន្តថា ទិន្នន័យស្ថិតិអត្រានុកូលដ្ឋានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដែលផលិតចេញពីបញ្ជីអត្រានុកូលដ្ឋាន នឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជាកំណត់គោលដៅ និងមានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងគ្រាអាសន្នឬគ្រោះមហន្តរាយ។

សម្ដេចបន្ថែមថា កម្ពុជាក៏មាននូវកិច្ចសហការ និងការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍នានា តាមរយៈការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការចែករំលែកការអនុវត្តល្អជាអន្តរជាតិផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានចែករំលែកគន្លឹះពិចារណាមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានមានភាពធនអាចដំណើរការបានពេញលេញ និងមិនទាន់ពេញលេញក្នុងស្ថានភាពដែលប្រទេសជាតិមានវិបត្តិ ឬស្ថិតក្នុងគ្រាអាសន្នផងដែរ៕ រក្សាសិទ្ធិដោយ ៖ កូលាប