Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ​រៀបចំ​សម្លការី និង​នំបុ័ង ចែកជូន​ដល់​ជន​ជាប់ឃុំ​ជិត​ ២ ០០០ ​នាក់ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក

ព្រះសីហនុ ៖ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​បាន​រៀបចំ​សម្លការី​ចំនួន​ ១០ ​ខ្ទះ និង​នំបុ័ង​សាប​ចំនួន​ ៤ ០០០ ​ដើម​ ដើម្បី​ចែកជូន​ដល់​ជន​ជាប់ឃុំ​ជិត​ ២ ០០០ ​នាក់ ក្នុងឱកាស​ពិធីបុណ្យ​អុំទូក នៅ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា​។

អគ្គនាយកដ្ឋាន​ពន្ធនាគារ ក្រសួង​មហាផ្ទៃ ​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ថា​៖ “ថ្ងៃសុក្រ១ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ពន្ធនាគារខេត្តព្រះសីហនុ បានរៀបចំសម្លការី ចំនួន១០ខ្ទះ និងនំបុ័ងសាប ចំនួន៤,០០០ដើម សម្រាប់ចែកជូនដល់ជនជាប់ឃុំ ចំនួន១,៨៣១នាក់/ស្រ្តី១៣៩នាក់ ក្នុងឱកាស ពិធីបុណ្យអ៊ុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលជាអំណោយឧបត្ថម្ភ ពីសមាគមន៍ជំនួយជនជាតិចិន អៀនភីង កម្ពុជា​”៕រក្សាសិទ្ធិដោយ ៖ កូលាប