Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំវេនប្រចាំការថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់

រាជធានីភ្នំពេញ ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរាជរដ្ឋាភិបាលកំណត់ឲ្យឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ គ.ស២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានវេនប្រចាំការក្រុមទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី៣ ដែលត្រូវនឹងថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ ។

វេនប្រចាំការក្រុមទី៣នេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន,ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន, និង ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាសមាជិក ព្រមទាំងឯកឧត្តមប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាព ជាច្រើនរូបទៀតដែលជាសមាជិកផងដែរ ។

គួរបញ្ជាក់ថា វេនប្រចាំការក្រុមនីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតឡើងជាយថាហេតុ ក្នុងថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងបូកសរុបរបាយការណ៍ សភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំដើម្បីជ្រាប និងចង្អុលដឹកនាំ។

សូមជម្រាបថា នៅឆ្នាំនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលតែងតែរៀបចំឡើងនៅ មុខព្រះបរមរាជរាំង ប៉ុន្តែការអនុញ្ញាតឲ្យឈប់សម្រាក រយៈពេល៣ថ្ងៃដូចធម្មតា។ ប៉ុន្តែទោះយ៉ាងណាកងកម្លាំងននគរបាលនៅទូទាំងប្រទេសបានដាក់ពង្រាយកម្លាំងនៅតាមរមណីយដ្ឋាននានា និងតាមបណ្តាគោលដៅសំខាន់ៗ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ ៕រក្សាសិទ្ធិដោយ ៖ កូលាប