Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ុងហ្គោលី៖ អសមត្ថភាពអំពីប្រព័ន្ធអេឡិច​ត្រូ​និក ជាឧបសគ្គយ៉ាងធ្ងន់ធ្ងរដល់ការពង្រីកសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាល

spot_img

ម៉ុងហ្គោលី៖ ភ្នាក់ងារបច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍ នៃប្រទេសម៉ុងហ្គោលី បានប្រកាស​ដាក់ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ E-Mongolia សម្រាប់ការដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិក រួមបញ្ចូល​ទាំងសេវាកម្ម​រដ្ឋាភិបាល​ចំនួន ១៨១ បន្ថែមទៀត ជាផ្នែកមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅជារដ្ឋាភិបាលឌីជីថល បច្ចុប្បន្ន ដោយប្រព័ន្ធនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងគេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទ។

នៅពេលអនាគត អង្គការវិជ្ជាជីវៈ មានបំណងចង់បញ្ចូលសេវាសាធារណៈចំនួន ៤៩២ បន្ថែមទៀត ទៅ​ក្នុង​ប្រព័ន្ធ​នេះ ដែលត្រូវបានគេប៉ាន់ស្មានថា វានឹងអាចលុបបំបាត់ ការិយាធិបតេយ្យ ​និងជួយសន្សំសំចៃ​ពេល​វេលា​របស់​ប្រជា​ពលរដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ដែលអសមត្ថភាព​ក្នុង​ការ​ទទួលបានព័ត៌មាន និងមិនបានយល់ដឹងអំពីប្រព័ន្ធអេឡិចត្រូនិក អាចរារាំង​ដល់ការ​សម្រេច​ស្នាដៃថ្មី​របស់​រដ្ឋាភិបាលអេឡិចត្រូនិក ជាពិសេសអ្នកដែលចូលចិត្តរង់ចាំជាជួរជាច្រើនម៉ោង ដោយសារតែពួកគេគិតថា វាជាវិធីសាស្ត្រ​ ដែលមាន​សុវត្ថិភាពជាងគេ នេះដោយសារអសមត្ថភាព ក្នុងការកែកំហុសមួយចំនួននៅក្នុង ប្រព័ន្ធទូទាត់អេឡិចត្រូនិក។

លោក E. Altansukh ជាប្រជាពលរដ្ឋម្នាក់ បាននិយាយថា “ខ្ញុំគិតថា​ការ​បង់​ផាកពិន័យ ​គួរតែធ្វើឡើង​នៅធនា​គារ​​ផ្ទាល់។ ទោះយើងហៅខ្លួនថាជាប្រទេសឌីជីថលក៏ដោយ ពេលដែល​ពួក​យើងទូទាត់ប្រាក់តាមអនឡាញ ហើយ​វាមិនដំណើរការ។ ហើយពេលដែលយើងលក់ឡានឲ្យនរណាម្នាក់ យើង​ត្រូវទៅការិយាល័យ​ប៉ូលីស​ចរា​ចរណ៍ លុបវិញ្ញាបនបត្រចុះបញ្ជី។ យើងទូទាត់តាមអនឡាញ ហើយ​យើងទទួលបានវិក័យប័ត្រ។ ប៉ុន្តែនៅ​ពេលដែលបាត់វិក័យប័ត្រ ហើយត្រលប់ទៅវិញ ការផាកពិន័យ​មិនត្រូវ​បានលុបចោលទេ គេប្រាប់ខ្ញុំ​ឲ្យ​ដោះ​ស្រាយរឿងនេះ។ ពិតជាមានបញ្ហច្រើនណាស់។”

លោកស្រី D.Naidansuren ​ដែលជាទីប្រឹក្សា​ផ្នែក​ទំនាក់ទំនង​សម្រាប់​បញ្ជរ​កុងត្រានៅ​មជ្ឈមណ្ឌល​ជាតិ​ដឹក​ជញ្ជូន​ផ្លូវគោក បានឱ្យដឹងថា មួយរយៈមកនេះ ប្រជាជនជាច្រើន បានរៀនប្រើប្រាស់បញ្ជរ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ពួកគេមិនអាចប្រើប្រាស់សេវាណាមួយ ដោយគ្មានកាតធនាគារនោះទេ។ ប្រជាជនមួយ​ចំនួន​ដែល​​មិន​ដឹងពីរឿងនេះ តែងតែមកដោយមិនបានយកកាតធនាគារមកជាមួយ។ ម៉ាស៊ីនតែងតែ​ទទួល​ដំណើរ​ការ​សេវាកម្មកាត។ យើងមានគោលដៅផ្តល់ការប្រឹក្សា និងការបណ្តុះ​បណ្តាលដល់​ប្រជាពលរដ្ឋ​របស់យើង​អំពី​សេវាកម្មនេះ។”

លោក B.Jargalsaikhan – ជាប្រជាពលរដ្ឋ បាននិយាយថា “រដ្ឋាភិបាលនិយាយថា យើងនឹង​ក្លាយ​ជាប្រទេសឌីជីថល។ ហើយប្រជាជនដែលមានវ័យលើ ៦០ ​ឬ ៧០ឆ្នាំ ពួកគេមិនដឹងថា​ត្រូវប្រើប្រាស់​របៀបណា។ វាពិបាកសម្រាប់អ្នកដែលមិនចេះប្រើសូម្បីតែទូរសព្ទ ងាកមកក្លាយជាប្រទេសឌីជីថល។ អ្នកចូលនិវត្តន៍ និងមនុស្សចាស់ដូចខ្ញុំ នឹងតម្រង់ជួរ។ វាមានតែមធ្យោបាយនេះទេ។ ខ្ញុំត្រូវការ​ភាព​ច្បាស់​លាស់។ ឥឡូវនេះ ប្រហែលជាគ្មាននរណាប្រើប្រាស់ទូរសព្ទ Nokia ទៀតទេ។ ប៉ុន្តែប្រជាជន​នៅតាមទីជនបទប្រហែលជានៅប្រើ៕” ប្រភព៖ A24

spot_img
×