Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

០៣នាក់ ស្លា.ប់ របួសធ្ងន់០១នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស០៣នាក់បានបាត់បង់ជីវិត និង០១នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរា​ចរណ៍កើតឡើង ០៣ករណី ផ្សេងគ្នា ក្នុងថ្ងៃតែមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅវេលាម៉ោង០៤និង១០នាទីល្ងាច ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ នៅលើំណាត់ផ្លូវជាតិលេខ៥៦​ A ​ត្រង់ចំណុចខាងជើងក្លោងទ្វារវិទ្យាល័យថ្មពួក ចម្ងាយ៤០០ម៉ែត្រស្ថិតនៅភូមិផ្សាថ្មី ឃុំគំរូ ស្រុកថ្មពួក មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូបុកពីមុខរថយន្តយោធា ដឹកពលករ ក្នុងទិសដៅច្រាស់ទិសគ្នាពីជើងទៅត្បូង និងរថយន្តព្រូសពណ៌ខ្មៅបុ.កពីក្រោយរថយន្តយោធានោះផងដែរ។ ក្នុងករណីនេះ បណ្តាលឲ្យឈ្មោះណាត សុផាន់ ណា ប្រុស អាយុ១៨ឆ្នាំរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយរមានជ័យ ដែលបើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពាក់ស្លាកលេខប.មានជ័យ.1T- 0522 រងរបួសធ្ងន់។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាណ៍នេះ អ្នកបើកម៉ូតូក្នុងស្ថានភាពស្រវឹង អ្នកបើកឡានដឹកពលករ មិនគោរពសិទ្ធិអាទិភាព ចំណែករថយន្តព្រូសបើកកៀកពីក្រោយចាប់ហ្វ្រាំងមិនទាន់ បុ.កគូថរថយន្តដឹកពលករ ខណៈពេលរថយន្តនោះឈប់ ។

មួយករណីទៀត មនុស្ស០២នាក់បានស្លា.ប់ ក្នុងនោះ០១នាក់បានភ្លាមៗ នៅនឹងកន្លែងនិង០១នាក់ទៀត បានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈពេលជិៈម៉ូតូបុ.កគោយន្តកន្ត្រៃពីក្រោយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៩ខែ វិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥៦A ត្រង់ចំណុចខាងជើងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ប្រហែល១០០ម៉ែត្រ ស្ថិតក្នុង ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ៖ អ្នកដែលស្លា.ប់០២នាក់ ឈ្មោះលើម លាត ភេទប្រុស អាយុ៤៧ឆ្នាំ (ពាក់មួកសុវត្ថិភាព) បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ប.មានជ័យ 1S 1778 ក្នុងទិសដៅពីត្បូងទៅជើងនិងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សែ សឺង ភេទប្រុស អាយុ៥៨ឆ្នាំ ទាំង០២នាក់ នៅភូមិជាមួយគ្នា ភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែកអ្នកបើកគោយន្តកន្ត្រៃ ឈ្មោះ ហួត វឿប ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអំពិលព្រង់ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផងដែរ។

ករណីមួយទៀត នៅក្រុងសិរីសោភ័ណ បង្កគ្រោះថ្នាក់ដោយខ្លួនឯង នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចកែងសួនស្នេហ៍ ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានបុរស០១នាក់ឈ្មោះ សួង កំសត់ អាយុ ៣៩ឆ្នាំ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានបើកម៉ូតូមិនពាក់មួកសុវត្ថិភាពក្នុងស្ថានភាពស្រវឹង ហើយបានបើកធ្លាក់ជង្ហុកដួលបោកក្បាល ទៅនឹងថ្នល់ បណ្តាលឲ្យស្លា.ប់ ៕ រក្សាសិទ្ធិដោយ ៖ កូលាប