ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដោយឡែកទូហ្គេម តុក្កតាកម្សាន្តចំនួន ៣២ទូផ្សេងទៀត ដែលមិនពាក់ព័ន្ធ និងបទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តជីវកម្មដដែល។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ចិកា ឆ្នាំ២០២១ វេលាម៉ោង១និង១៥នាទីរសៀល លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ ដឹកនាំក្រុមការងារចុះបង្ក្រាបល្បែងស៊ីសង ហ្គេមបាញ់ត្រី ខុសច្បាប់នៅផ្សារទំនើបសូរិយាជាន់ទី៥ ដកហូតទូហ្គេមបាញ់ត្រីចំនួន០៥ទូ យកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ។
មន្ត្រីជំនាញបានពិនិត្យជាក់ស្តែងឃើញថា មានប្រភេទទូហ្គេម តុក្កត្តាសរុបចំនួន៣៧ទូ និង មានទូហ្គេមបាញ់ត្រីចំនួន០៥ទូ ត្រូវបានយកទៅរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ ដោយឡែកទូហ្គេម តុក្កតាកម្សាន្តចំនួន ៣២ទូផ្សេងទៀត ដែលមិនពាក់ព័ន្ធ និងបទល្មើស ល្បែងស៊ីសង មិនត្រូវបានដកហូតនោះទេ គឺរក្សាទុកបន្តជីវកម្មដដែល ប៉ុន្តែបើបង្កប់ល្បែងស៊ីសងនោះអាជ្ញាធរ និង អនុវត្តវិធានការច្បាដោយមិនលើកលែងនោះទេ ៕ រក្សាសិទ្ធិដោយ ៖ កូលាប




