Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល នៃការផ្តន្ទាទោសជនល្មើស សម្រាប់ខែសីហា និងខែកញ្ញា ឆ្នាំ២០២១ ករណីរំ.លោភសេព.សន្ថវៈទៅលើកុមារ

ភ្នំពេញ ៖ អង្គភាពការពារកុមារ ( CPU) នៅថ្ងៃទី២០ខែវិច្ឆិកានេះ បានចេញលទ្ធផលនៃការផ្តន្ទាទោសសម្រាប់ខែសីហា និងខែកញ្ញា ឆ្នាំ២០២១។ រយៈពេលសម្រាប់បណ្ដឹងឧទ្ធរណ៍ត្រូវបានបញ្ចប់។ នេះគឺជាការងារដ៏ល្អអំពីមន្ត្រីស៊ើបអង្កេត និងក្រុមការងារគាំពារកុមារទាំងអស់គ្នា។

អង្គភាពការពារកុមារ បានបន្តថា ខែសីហា ៖
១. លេខសំណុំរឿង CPU ០៦៥/២០២១, បទប៉ុនប៉ងរំ.លោភទៅលើកុមារអាយុ ១៣ឆ្នាំ នៅខេត្តរតនគិរី។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៣ឆ្នាំ។
២. លេខសំណុំរឿង CPU ០៣៩/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ៤ឆ្នាំ នៅខេត្តកណ្តាល។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំ។
៣. លេខសំណុំរឿង CPU ១៦០/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ១៤ឆ្នាំ នៅខេត្តកណ្តាល។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៦ឆ្នាំ។

ខែកញ្ញា ៖
១. លេខសំណុំរឿង CPU ២៦៤/២០១៩, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ១០ឆ្នាំ នៅខេត្តកណ្តាល។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំ។
២. លេខសំណុំរឿង CPU ២៣២/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ១៣ឆ្នាំ នៅខេត្តកំពង់ឆ្នាំង។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៨ឆ្នាំ។
៣. លេខសំណុំរឿង CPU ២៨៨/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ៩ឆ្នាំ នៅខេត្តកំពត។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំ។
៤. លេខសំណុំរឿង CPU ៣១៣/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ១៣ឆ្នាំ នៅខេត្តកំពត។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៧ឆ្នាំ។
៥. លេខសំណុំរឿង CPU ២១៦/២០២០, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ។
៦. លេខសំណុំរឿង CPU ០០៣, ០០៤, ០០៥/២០២១, បទប៉ុន.ប៉ងស.ម្លាប់ទៅលើកុមារអាយុ ៨ឆ្នាំ, ១៣ឆ្នាំ, និង៣២ឆ្នាំ នៅខេត្តកណ្តាល។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ១៥ឆ្នាំ។
៧. លេខសំណុំរឿង CPU ០១១/២០២១, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ១៤ឆ្នាំ នៅខេត្តកណ្តាល។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ៥ឆ្នាំ។
៨. លេខសំណុំរឿង CPU ០៥២/២០២១, បទរំ.លោភសេព.សន្ថវៈទៅលើកុមារអាយុ ៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង។ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល ២ឆ្នាំ។

ប្រធានអង្គភាពការពារកុមារ (CPU) បានថ្លែងថា “ខ្ញុំសូមថ្លែងអំណរគុណទៅដល់តុលាការ និងមេធាវីរបស់អង្គភាពការពារកុមារ (CPU) ដែលតំណាងឲ្យជនរងគ្រោះ ចំពោះការខឹតខំប្រឹងប្រែង របស់ពួកគេ​ដើម្បីបង្ហាញថា ប្រសិនបើមានជនណាម្នាក់ ដែលប្រព្រឹត្តបទល្មើសទៅលើកុមារ នៅក្នុងប្រទេសកម្ពុជា ជននោះនឹងត្រូវទទួលទោសជាប់ពន្ធនាគារ”៕ រក្សាសិទ្ធិដោយ ៖ កូលាប

×