Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus RX៥៧០ បើកបុ.កម៉ូតូបណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ និងស្រាល

ភ្នំពេញ ÷ រថយន្ត៥៧០មួយគ្រឿងបើកបរ ក្នុងល្បឿនលឿនបានបត់មិនប្រយ័ត្ន ជ្រុលទៅបុ.កម៉ូតូបណ្តាលឲ្យមានមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០ នាទីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ កែងនឹងផ្លូវ៥៩២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញមនុស្ស២នាក់បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ក្រហមមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ធំ 1O-9392 ជិះឌុបគ្នាតាមបណ្តោយផ្លូវ៥៩២ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម មកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ កែងនឹងផ្លូវ៣១៥ស្រាប់តែមានរថយន្តបង្កម៉ាកLexus RX570 មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-9889 បើកបរតាមបណ្តោយផ្លូវ៣១៥ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនបានបត់ស្តាំ បម្រុងនឹងចូលតាមផ្លូវ៥៩២ ក៏ជ្រុលទៅបុ.កម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូដួលរងរបួសធ្ងន់ និងស្រាល២នាក់ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ ភ្លាមៗ ចំណែករថយន្តបង្កព្យាយាមបើករត់ មកដល់ផ្លូវ៩២ ក្រោយសាលាបឋមសិក្សាទួលគោក ត្រូវសមត្ថកិច្ចឃាត់បាន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់វាស់វែង ហៅរថយន្តស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×