ភ្នំពេញ ៖ មនុស្សចំនួន ២២នាក់ បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ៤៤នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរបស់ពេល ៣ថ្ងៃ គឺចាប់១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ នេះបើយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទទួលបាននៅព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានដូចជាៈ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានមនុស្សចំនួន ៤នាក់ បានស្លា.ប់ និងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់១០នាក់ និងរបួសស្រាល ២នាក់គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ៧ រួមមានៈ រាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ព្រះសីហនុ ត្បូងឃ្មុំ និងខេត្តតាកែវ។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានមនុស្សចំនួន ៦នាក់ បានស្លា.ប់ និងរបួសចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់៧នាក់ និងរបួសស្រាល ១នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ៦ រួមមានៈ រាជធានីភ្នំពេញ ខេត្តក្រចេះ កណ្តាល កំពង់ចាម ព្រៃវែង និងខេត្តស្វាយរៀង។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានមនុស្សចំនួន ១២នាក់ បានស្លា.ប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១៦នាក់ និងរបួសស្រាលចំនួន ៨នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតនៅរាជធានី ខេត្ត ចំនួន ១១ រួមមានៈ រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ក្រចេះ កំពង់ស្ពឺ ពោធិ៍សាត់ ស្វាយរៀង និងខេត្តត្បូងឃ្មុំ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ
