ស្ត្រីឥស្សរៈជននយោបាយតៃវ៉ាន់ម្នាក់ កំពុងក្លាយជាប្រធានបទនៃការជជែកបែកពពុះមាត់ក្នុងចំណោមសាធារណជន ដោយហេតុថា គាត់បានកែសម្រួលរូបភាពឲ្យក្មេងជាងវ័យច្រើនហួសហេតុ ក្នុងដំណើរការឃោសនាស្វែងរកសន្លឹកឆ្នោត ។
ឥស្សរៈជនស្រីឈ្មោះ Wang Zhiya និងរូបភាពដែលគាត់បោះពុម្ពបិទផ្សាយឃោសនា។
តាម Shanghaiist កាលពីសប្តាហ៍មុនអ្នកស្រី Wang បានបោះពុម្ព និងបិទផ្សាយរូបភាពក្នុងឯកសារផ្ទាល់ខ្លួនលើបណ្តាញសង្គមហ្វេសបុក ដោយគាត់ឈរក្បែររូបភាពនោះ ។
ភ្លាមៗសារធារណៈមតិបានចាប់អារម្មណ៍ ព្រោះរូបភាពស្ត្រីក្នុងផ្ទាំងឃោសនា វាគ្មានចំណុចអ្វីដូចអ្នកស្រី Wang សោះ ។ មនុស្សម្នាក់បញ្ចេញយោបល់ថា អូហ៍! គាត់កំពុងជួយឃោសនាឲ្យក្មួយស្រីរបស់គាត់ ។
ប្រឈមនឹងយោបល់រិះគន់អ្នកស្រី Wang បានឆ្លើយបែបកំប្លែងថា អ្នកស្រីបានចាស់យ៉ាងលឿន ដោយសារភាពតឹងតែងនៃយុទ្ធនាការដណ្តើមសន្លឹកឆ្នោត ។
អ្នកស្រី Wang ក៏បានសន្យាថា គាត់នឹងដាក់បញ្ចូលរូបភាពពិតរបស់ខ្លួនត្រឡប់មកវិញ តែមុននោះគាត់នឹងទៅកាន់បន្ទប់ហ្វឹកហាត់សម្រកឲ្យបាន ៣គីឡូក្រាម ក្នុងអំឡុង ២សប្តាហ៍ខាងមុខ ។
ជាការឆ្លើយតបប្រជាអ៊ិនធើណេត ក៏រុករកឃើញរូបភាពមួយរបស់គាត់កាលពី ៤ឆ្នាំមុន ព្រមទាំងលើកយោបល់ថា មុននេះរាងគាត់ពិតជាស្វែលមែន ៕