Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតប្រុសម្នាក់ស្លា.ប់ ត្រូវជនដៃដល់កា.ប់ ទៅលើដងខ្លួនជាច្រើនកាំបិ.ត

spot_img

ភ្នំពេញ​÷ រន្ធត់ណាស់ និស្សិតប្រុសម្នាក់ ដែលសុំលោកសង្ឃស្នាក់នៅក្នុងវត្តចាស់ បានចេញមកក្រៅអង្គុយហូបអី ក៏ត្រូវជនដៃដល់មិនស្គាល់មុខ ប្រដាប់ទៅដោយដា.វ និងកាំ.បិតមកកា.ប់ទៅលើដងខ្លួន និងជើងជាច្រើនកាំ.បិត បណ្តាលឲ្យស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ចំណុចជាប់និងវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះស៊ិន ខុន ភេទប្រុស អាយុជាង៣០ឆ្នាំ ជានិស្សិត បច្ចុប្បន្នសុំលោកសង្ឃស្នាក់នៅក្នុងវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើតនៅ ភូមិចេក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសជាជនរងគ្រោះ បានមកអង្គុយហូបអីនៅហាងមួយកន្លែង ជាប់វត្តចាស់ តាមបណ្តោយផ្លូវមាត់ទន្លេ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខជនដៃដល់ប្រដាប់ទៅដោយដា.វ និងកាំ.បិតពុំដឹងថាជារឿងគំនុំ ឬជារឿងអ្វីឲ្យពិតប្រាកដនោះទេ មកកា.ប់ទៅលើជនរងគ្រោះជាច្រើនកាំ.បិត បណ្តាលឲ្យជនរងគ្រោះតដៃពុំរួច ដេកដួលនៅនិងកន្លែងក្នុងថ្លុ.កឈា.ម បើទោះបីជាគាត់ខំព្យាយាមរត់ស្រែកឲ្យអ្នកជិតខាងជួយ យ៉ាងណាក៏គ្មានពលរដ្ឋណាហ៊ាន ចូលទៅជួយឡើយ ភ្លាមៗនោះ ក៏មានរថយន្តសាមុយ មកដឹកជនរងគ្រោះយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ តែអកុសលដោយសភាពធ្ងន់ធ្ងរពេក ក៏ស្លា.ប់នៅឯមន្ទីរពេទ្យតែម្តងទៅ ក្រោយមកបានដឹកជនរងគ្រោះ មកកន្លែងកើតហេតុវិញ រាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ពិនិត្យជុំវិញកន្លែងកើតហេតុ និងធ្វើបានធ្វើកំណត់ហេតុ យកស.ពទៅតម្កល់ទុកនៅក្នុងវត្តចាស់ រងចាំក្រុមគ្រួសារមកទទួល។ ចំណែកជនដៃដល់ សមត្ថកិច្ចនិងធ្វើការស្រាវជ្រាវបន្ត តាមចាប់យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img