Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរប្រមាណ៧៥,៨៦៨នាក់ និងភ្ញៀវអន្តរជាតិប្រមាណ៦៦៧នាក់ មកសម្រាក លំហែនិងកម្សាន្ត នៅតាមរមណីយដ្ឋានក្នុងខេត្តកែប

spot_img

កែប ៖ ស្នងការដ្ឋាននគរបាលខេត្តកែប បានឲ្យដឹងថា មានភ្ញៀវទេសចរប្រមាណ៧៥,៨៦៨នាក់ និងភ្ញៀវអន្តរជាតិប្រមាណ៦៦៧នាក់ ដែលមកសម្រាក លំហែនិងកម្សាន្ត នៅតាមរមណីយដ្ឋានក្នុងខេត្តកែប ជាពិសេសរមណីយដ្ឋានទេសចរណ៍តំបន់ឆ្នេរកែប រយៈពេល៣ថ្ងៃ (១៨-២០,១១,២០២១) ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ទទួលបានសុខសុវត្ថិភាពល្អ និងពុំមានការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តទេ។

លទ្ធផលកិច្ចប្រតិបត្តិការទាំងអស់នេះ មកពីការខិតខំប្រឹងប្រែង ដឹកនាំពីសំណាក់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពខេត្ត និងការដឹកនាំបញ្ជាកម្លាំងនគរបាលខេត្តផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ចុះសហការជាមួយកម្លាំងពាក់ព័ន្ធ៕ រក្សាសិទ្ធិដោយ ៖ កូលាប

spot_img
×