Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាន​អត្ថបទ​នេះ​រួច នោះ​អ្នក​គួរតែបញ្ឈប់​ប្រហារជីវិត​សុនខ ព្រោះ​វា​ពុំ​ត្រឹម​ជួយ​ការពារ​ផ្ទះសម្បែង​ទេ សូម្បីតែ​ជីវិត​ម្ចាស់​!

spot_img

​មនុស្ស​ភាគច្រើន​បាន​យល់ស្រប​ថា សត្វ​ឆ្កែ​គឺជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​មនុស្ស ។ ពួកវា​ជាស​ត្វ​ឆ្លាត​វៃ​ដែល​នាំមក​នូវ​សុភមង្គល​ដល់​គ្រួសារ និង​ភាពកក់ក្តៅ​នៅក្នុង​ផ្ទះ ។ សត្វ​ឆ្កែ​ត្រូវបាន​គេ​ចាត់ទុកថា​ជាស​ត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់ ចំពោះ​ម្ចាស់​របស់​វា ។​ ​ប៉ុន្តែ មាន​សត្វ​ឆ្កែ​ពិសេសៗ​ជាច្រើន ដែល​ហួស​ពី​ការ​ពិពណ៌នា​ទាំងនេះ ព្រោះ​ក្រៅពី​ភាពស្មោះត្រង់ ពួកវា​ក៏​អាចជួយ​សង្គ្រោះ​ជីវិត​ម្ចាស់​របស់​ពួកវា ទោះបី​វា​ត្រូវ​ប្រឈម​នឹង​ជីវិត​របស់​ពួកវា​ក៏ដោយ ។​

​ជាក់ស្តែង ឆ្កែ​ញី​១​ក្បាល​ដែលមាន​ឈ្មោះថា Moana បាន​ក្លាយជា​ចំណាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម នៅពេលដែល​ម្ចាស់​របស់​វា​ឈ្មោះ Jego Macs បាន​ចែករំលែក​រឿងរ៉ាវ​ដ៏​ស្លុតរន្ធត់​របស់​វា ។​

​យោងតាម Jego, នោះ​គាត់​បាន​យល់ច្រឡំ នៅពេល​គាត់​បានលឺ Moana បាន​ព្រូស​ម្តង​ហើយ​ម្តងទៀតៗ ទៅនឹង​អ្វី​ណាមួយ​ដែល​ហាក់ដូចជា​វា​កំពុង​ព្យាយាម​ចាប់ ។ Moana ដេក​នៅក្រោម​កាំជណ្តើរ​ផ្ទះ​របស់​ពួកគេ និង​បន្តធ្វើ​សម្លេង​រំខាន ។ Jeog មិនបាន​ខ្វាយខ្វល់​ស្វែង​រកមើល​អ្វីដែល Moana កំពុង​រវល់​ជាមួយ​នោះទេ ។ ប៉ុន្តែ បន្ទាប់ពី​រយៈពេល​ពីរ​បី​នាទី​ក្រោយមក Jego មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង នៅពេល​ឃើញ​ពស់វែក​១​ក្បាល កំពុងស្ថិត​នៅក្រោម​ជណ្តើរ​បែបនេះ ។ ភ្លាមៗ​នោះ Jego ក៏បាន​ចាប់​ពស់​នេះ ហើយ​សម្រេចចិត្ត​សម្លាប់​វា​ដោយ​ផ្ទាល់ដៃ ។ Jego បន្ទាប់មក ក៏បាន​ពិនិត្យមើល Moana ថា​តើ​វា​បាន​រងរបួស​ដែរ​ឬ​អត់ ប៉ុន្តែ សូម្បីតែ​មុនពេល​ពួកគេ​មកដល់​គ្លី​នី​ក​ពេទ្យសត្វ Moana ក៏បាន​ងាប់ ដែល​ប្រហែល​ដោយសារ​នាង​ត្រូវបាន​ពស់​នោះ​ចឹក ។​

Jego ពិតជា​អរគុណ​ចំពោះ​អ្វីដែល Moana ធ្វើ ព្រោះ​ប្រសិនបើ Moana មិន​បញ្ចេញ​សម្លេង​រំខាន​ណាមួយ​នោះទេ នោះ​ពួកគេ​ប្រាកដ​ណាស់​នឹង​ក្លាយជា​ជនរងគ្រោះ​ដោយ​ពស់វែក​នេះ​តែម្តង ៕ ចន្ទី​

spot_img
×