Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិថៃនិងថៃផឹកស៊ីស្រវឹង ផ្ទុះអាវុធ ត្រូវកម្លាំងអាវុធហត្ថរងរបួស៣នាក់ នៅផ្សាររាត្រីទឹកពុះ , ក្រុមបង្កចំនួន១៥នាក់ត្រូវចាប់ខ្លួន

បន្ទាយមានជ័យ៖ ជម្លោះបង្កឡើងចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃ បានកម្សាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង ហើយមានរឿងចាស់ជាមួយគ្នា ក៏ឌីដងដាក់គ្នា និងគប់ដបស្រាបៀរដាក់គ្នាទៅវិញទៅមក ឈានដល់ការផ្ទុះអាវុធ បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ។ សមត្ថកិច្ចអាវុធហត្ថ ចាប់ខ្លួនក្រុមបង្កបានចំនួន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន បក្សពួកក្រុមបង្កបន្តបន្ទាប់ទៀត ដែលកំពុងគេចខ្លួន។

ករណីផ្ទុះអាវុធ រវាងជនជាថៃនិងថៃ នៅកន្លែងផឹកស៊ីផ្សាររាត្រីទឹកពុះ ទល់មុខកាស៊ីណូប៉ារ៉ាមិច ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

ជម្លោះឈានដល់ផ្ទុះអាវុធខ្លីនោះ ចេញមកពីភ្ញៀវថៅកែ មេការនិងភ្ញៀវជាជនជាតិថៃ បានកំសាន្តនិងញ៉ាំអាហារផឹកស៊ី ហើយស្រវឹង ក្នុងចំណោមជនជាតិថៃនោះ មានអ្នកស្គាល់គ្នា ហើយមានរឿងចាស់ជាមួយគ្នា ហើយក៏ឌីដងដាក់គ្នានិងគប់ដបស្រាបៀរដាក់គ្នា ។ ជនជាតិថៃជាគូទំនាស់ បានឈានដល់ដកកាំភ្លើងខ្លីបាញ់គ្នាតែម្តង បណ្តាលឲ្យមានអ្នករងរបួស ។

ក្រុមបង្កទាំងនោះបានប្រើដប គប់មកលើកម្លាំងអាវុធហត្ថ ព្រមទាំងបានប្រើអាវុធបាញ់មកលើសមត្ថកិច្ច បណ្តាលឲ្យកម្លាំងអាវុធហត្ថរងរបួស៣នាក់ ក្នុងនោះកម្លាំងអាវុធហត្ថម្នាក់ ត្រូវគ្រាប់កាំ.ភ្លើងដែលជនបង្កបា.ញ់ធ្លាយថ្ពាល់ និងថ្គាមពីម្ខាងទៅម្ខាង របួសធ្ងន់ ទើបកម្លាំងសមត្ថកិច្ចសម្រេចចិត្តបា.ញ់ឡើងលើ ជាច្រើនគ្រា.ប់ ដើម្បីបង្ក្រាបស្ថានការណ៍ ។

សមត្ថកិច្ចអាវុធហត្ថ ចាប់ខ្លួនក្រុមបង្កបានចំនួន១៥នាក់ និងកំពុងបន្តស្វែងរកចាប់ខ្លួន បក្សពួកក្រុមបង្កបន្តបន្ទាប់ទៀត ដែលកំពុងគេចខ្លួន។

សមត្ថកិច្ចបានចាត់ទុកហេតុការណ៍នេះ ដែលបង្កឡើងដោយជនជាតិថៃមួយក្រុមនិងក្រុមកាងជនជាតិថៃ បានបង្កការអុកឡុក បង្កបញ្ហាធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ៕ រក្សាសិទ្ធិដោយ ៖ កូលាប