Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរជាង ៣ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី ជាង ៣ម៉ឺននាក់ នេះបើតាមការឲ្យដឹងពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ងិន សុវិមាន បញ្ជាក់ថា រយៈពេល៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួនសរុបប្រមាណ ៣២,៩៥៧នាក់ កើន ៤៩,៦៤%(ឆ្នាំ២០២០= ២២,០២៣នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៣២,៧៨៩នាក់ កើន ៥០,២៣% (ឆ្នាំ២០២០= ២១,៨២៥នាក់) ទេសចរបរទេសប្រមាណ ១៦៨នាក់ ថយចុះ ១៥,១៥% (ឆ្នាំ២០២០= ១៩៨នាក់)។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា ដោយសារមានភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ នាពេលយប់មានស្ថានភាពស្ទះចរាចរណ៍ នៅរង្វង់មូលគោព្រៃ រីឯការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ៕រក្សាសិទ្ធិដោយ ៖ កូលាប