ភ្នំពេញ ៖ បុរសម្នាក់ ដែលជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ជាន់ខ្ពស់ផងនោះ ត្រូវបានជនអាមេរិកមួយក្រុមវា.យនិង កា.ប់ស.ម្លាប់ យ៉ាងអាណោចអាធ័មបំផុត កាលពីវេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំថ្ងៃបិទបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និង សំពះព្រះខែ នៅក្នុងរាជធានីភ្នំពេញ។

អំពីឃាត.កម្មដ៏ឃោរ.ឃៅនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១និង៣០ នាទី អធ្រាត្រ នៅថ្ងៃអាទិត្យទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ នៅជិតម្ដុំវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បាននិយាយថា សពរបស់ជនរងគ្រោះខាងលើនេះ មានឈ្មោះ សិន ខុន ភេទប្រុស អាយុជាង ៣០ ឆ្នាំ មានស្រុកកំណើត នៅខេត្តតាកែវ។

សមត្ថកិច្ចនគរបាល បាននិយាយថា រហូតដល់ពេលនេះ សមត្ថកិច្ចនគរបាលមិនទាន់ដឹងពីមូលហេតុ នៃ អំពើឃាត.កម្មខាងលើនេះ ឬ ឃាត់ខ្លួនសង្ស័យនៅឡើយនោះទេ។
បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ កំពុងតែស្រាវជ្រាវរកជនដៃដល់ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


