Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅក្រមស៊ើបសួរ ឃុំខ្លួនមន្ត្រី​នគរបាល​២នាក់ ដាក់ពន្ធនាគារ ករណីប្រព្រឹត្តអំពើពុករលួយ ទារលុយ ពីអាជីវករម្ចាស់សិប្បកម្ម ផលិតទឹកម្ទេសមួយកន្លែង ចំនួន ៥ ម៉ឺនដុល្លារ

​ភ្នំពេញ ៖ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ ​ដែលជាមន្ត្រី​នគរបាល​២នាក់ បម្រើ​ការងារ​នៅ​អង្គភាព ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន នៅមណ្ឌលកែប្រែ(ម១)។

មន្ត្រី​នគរបាល​ទាំង២​រូបនេះ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​សម្រេច​ធ្វើការ​ចោទប្រកាន់ពាក់​ព័ន្ធ​ទៅ​នឹង​​​អំពើ​ពុករលួយ​ ​ជា​បទល្មើស​​វិ​តិ​ក្រម ដែលបាននាំគ្នាទៅប្រព្រឹត្តអំពើពុករលួយទារលុយ ពីអាជីវករម្ចាស់សិប្បកម្មផលិតទឹកម្ទេសមួយកន្លែង ចំនួន៥ម៉ឺនដុល្លារអាមេរិក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សូមរំលឹកផងដែរថា កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ កម្លាំង​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ( ACU)
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើកប្រតិបត្តិការ​ចាប់​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​ទាំង​២​រូប​នោះ នាំ​ទៅ​កាន់​ស្ថាប័ន​អយ្យការ ដើម្បី​បើក​ការ​ស៊ើបសួរ​ពី​បទល្មើស​​ពុករ​លួយ​ ក្រោយពេលពួកគេ បាននាំគ្នាទៅប្រព្រឹត្តអំពើពុករលួយទារលុយ ពីអាជីវករម្ចាស់សិប្បកម្មផលិតទឹកម្ទេសមួយកន្លែង ចំនួន៥ម៉ឺនដុល្លារអាមេរិក ដែលម្ចាស់សិប្បកម្មនោះបានឲ្យ២៥០០ ដុល្លារ តែពួកគាត់មិនព្រមយក ទើបកើតទៅជាមានការប្តឹងផ្តល់ រហូតអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ឃាត់ខ្លួន ក្នុងបទល្មើសប្រព្រឹត្តជាក់ស្តែង។

ជនសង្ស័យ​ឈ្មោះ គង់ វណ្ណៈ មាន​ឋាន​ន្តរសក្តិ​​វរសេនីយ៍ទោ​ និង​​ឈ្មោះ អ៊ូ ប៊ុ​ន​ធឿ​ន មាន​ឋាន​ន្តរសក្តិ​វរសេនីយ៍ត្រី ។ ជនសង្ស័យ បម្រើ​ការងារ​នៅ​អង្គភាព​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយនៃ​ក្រសួងមហាផ្ទៃ។ ជនសង្ស័យឈ្មោះ គង់​ វណ្ណៈ​ ត្រូវជាប់ ចោទពីបទវិតិក្រម​ តាមមាត្រា​ ៥៩២​ និងមាត្រា​ ៥៩៣​ ​នៃក្រមព្រហ្មទណ្ឌ​ ។ ជនសង្ស័យឈ្មោះ អ៊ូ​ ប៊ុនធឿន​ ចោទពីបទ សមគំនិតក្នុងអំពើវិតិក្រម​ តាមមាត្រា​ ២៩​ មាត្រា​ ៥៩២​ និងមាត្រា​ ៥៩៣​ នៃក្រមព្រហ្មទណ្ឌ៕ រក្សាសិទ្ធិដោយ ៖ កូលាប

×