Wednesday, April 30, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ ប្រើកាំ.ភ្លើងបា.ញ់ស.ម្លាប់ បុរសម្នាក់ ហើយគេចខ្លួន ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់

កណ្ដាល ៖ ជនដៃដល់ដែលមិនស្គាល់អត្តសញ្ញាណ បានប្រើកាំ.ភ្លើងបា.ញ់ស.ម្លាប់ បុរសម្នាក់ បណ្ដាលឱ្យស្លា.ប់ក្នុងថ្លុ.កឈា.ម នៅក្បែរទ្រុងទារអ្នកភូមិ ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១។

ករណីនេះ សមត្ថកិច្ចស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កំពុងដុតដៃដុតជើង បើកការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់ ។ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុ នៃឃាត.កម្មនេះនៅឡើយទេ។

ជនរងគ្រោះមានឈ្មោះ ឆែម ឆា អាយុ៦៨ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះ ត្រូវគ្រា.ប់ចំនួន៦កន្លែង ដោយ ចំក្បាលចំនួន៥គ្រា.ប់ និងចំដើមទ្រូង១គ្រាប់ ក្នុងនោះក្បាលគ្រា.ប់ខ្លះបានធ្លាយចេញពីសាច់ និងបៀមគ្រា.ប់មួយចំនួន ហើយត្រូវបានគ្រូពេទ្យវះយកចេញពីស.ព។ ពេលនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវចាប់ជនល្មើស៕រក្សាសិទ្ធិដោយ ៖ កូលាប