ភ្នំពេញ ÷ អគ្គិភ័យបានលេបត្របា.ក់ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រួមនឹងសម្ភារៈអស់មួយចំនួន យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យមួយនេះបានកើតឡើង នៅវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង ភូមិ ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដោយរូបគាត់បានឃើញទុស្សេ ចេញពីក្នុងផ្ទះកើតហេតុ បន្ទាប់មកក៏មានអណ្តាលភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅបន្តរាលដាល ទៅផ្ទះ២ខ្នងទៀត រួចពួកគាត់និងអ្នកជិតខាង ក៏រាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយបា.ញ់ពន្លត់ជាបន្ទាន់ ។

ក្រោយពីខាងការិយាល័យបង្ការ និងសង្រ្គោះពន្លត់អគ្គិភ័យ របស់ស្នងការនគបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខណ្ឌដូនពេញក៏បញ្ចេញរថយន្តមកជាច្រើនគ្រឿង ដើម្បីជួយបា.ញ់ពន្លត់ និងទប់ស្កាត់កុំឲ្យមានរាលទៅលើផ្ទះជិតខាងបន្តទៀត។
គួរបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យមួយនេះ មិនមានមនុស្សស្លា.ប់ និងរបួសនោះទេ។ រងការខូចខាតផ្ទះចំនួន៣ខ្នង និងសម្ភារៈមួយចំនួន។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អស់ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន ពន្លត់ចប់នៅម៉ោង១១និង០០ នាទីយប់ថ្ងៃខែឆ្នាំដដែល៕ រក្សាសិទ្ធិដោយ ៖សា មេត











