Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូឡូញថា បេឡារុសនៅតែបន្តបញ្ចូនជនអន្តោប្រវេសន្ត៍ទៅកាន់ព្រំដែនដដែល

ប៉ូឡូញបន្តចោទប្រកាន់ទៅលើប្រទេសបេឡារុសបន្ថែមទៀតនារសៀលថ្ងៃអាទិត្យម្សិលមិញ ចំពោះសកម្មភាពនៃការបន្តបញ្ចូនជនអន្តោប្រវេសន្ត៍ទៅកាន់ព្រំដែនរបស់ខ្លួន ទោះបីជាជំរុំនៅជិតទីតាំងព្រំដែនត្រូវបានរុះរើរហើយក៏ដោយកាលដើមសប្តាហ៍នេះ។ ប៉ុន្តែ ក្រោយស្ថានភាពនៅតែមិនអាចទប់ស្កាត់បាន អនុប្រធានាធិបតីប៉ូឡូញលោក ម៉ាទោស ម៉ូរាវីចកី បានធ្វើដំណើរទៅកាន់រដ្ឋបាលស្ទិកដើម្បីស្វែងរកការគាំទ្រចំពោះវិបត្តិមួយនេះ។​

មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏បានចោទប្រកាន់បេឡារុសចំពោះការបញ្ចូលប្រជាជនរាប់ពាននាក់តាមផ្លូវអាកាសពីប្រទេសនៅអាស៊ីកណ្តាលឱ្យធ្វើដំណើរឆ្លងចូលទៅកាន់សហភាពអឺរ៉ុប ដែលករណីនេះជារឿងចំឡែកមែនទែនចំពោះប្រធានាធិបតីបេឡារុសលោក អេឡិចហ្សង់ឌឺ ឡូកាសេនកូ​ ចាប់តាំងពីមានជម្លោះការបោះឆ្នោតកាលពីឆ្នាំកន្លងទៅ។

តែយ៉ាងណា រដ្ឋ Minskរដ្ឋធានីរបស់ប្រទេសបេឡារុសធ្លាប់បានបញ្ជាក់ថា ខ្លួនធ្លាប់បានបដិសេធជាច្រើនលើកច្រើនសារចំពោះវិបត្តិមួយនេះ ដោយបានរុះរើរជំរុំដែលនៅជិតព្រំដែនចេញកាលពីថ្ងៃព្រហស្បតិ៍ និងបានចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ទៅវិញរបស់ប្រជាជនអឺរ៉ាក់ផងដែរ។

យ៉ាងណាក៏ដោយ ប្រទេសប៉ូឡូញនិយាយថា ទីក្រុង Minsk នៅតែបន្តដឹកជនចំណាកស្រុករាប់រយនាក់ទៅកាន់ព្រំដែន ដែលជនចំណាកស្រុកប្រហែល 10 នាក់ត្រូវបានគេជឿថាបានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង។

កាលពីថ្ងៃសៅរ៍ ក្រុមជនបរទេសដែលឈ្លានពានខ្លាំងប្រមាណ១០០នាក់ ត្រូវបាននាំទៅព្រំដែនដោយទាហានបេឡារុស ដើម្បីធ្វើការឆ្លងចូលទៅកាន់ប្រទេសប៉ូឡូញដោយការប្រើប្រាស់កម្លាំងបាយ។

ក្នុងនោះ មន្ត្រីយាមការតាមព្រំដែនបាននិយាយថា មានការប៉ុនប៉ងចំនួន ២០៨លើកនៅថ្ងៃសៅរ៍ ដោយជនចំណាកស្រុកដែលចេញពីប្រទេសបេឡារុស ដែលចំនួននេះ គឺកើនឡើងពីរទៅបីដងកាលពីថ្ងៃសុក្រ ប៉ុន្តែវាក៏នៅទាបជាងការប៉ុនប៉ងចំនួន ៥០១ ដែលបានកត់ត្រាកាលពីថ្ងៃពុធ។

ចំណែក ប្រទេសលីទុយអានី ដែលជាប្រទេសជិតខាងវិញបានលើកឡើងដែរថា ជនចំណាកស្រុកចំនួន៤៤ នាក់ត្រូវបានរារាំងមិនឱ្យចូលនៅថ្ងៃសៅរ៍ ដែលជាចំនួនទាបបំផុតក្នុងមួយសប្តាហ៍ផងដែរ៕ ប្រភព៖ The Globe and Mail

×