Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម៖ ទូរអេធីអឹម អង្ករ (ATM RICE) ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ-១៩

វៀតណាម៖ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ១៩ទៅលើអ្នកងាយរងគ្រោះ ជាពិសេសប្រជាជនក្រីក្រ និងប្រជាជនដែលបាត់បង់ការងារធ្វើ អ្នកមានធនធានមួយចំនួននៅប្រទេសវៀតណាម បានផ្តួចផ្តើមគំនិតច្នៃទូរអេធីអឹម ធ្វើជាទូរអេធីអឹមអង្ករ ដោយផ្តល់អង្ករដោយមិនគិតប្រាក់ទៅកាន់អ្នកក្រីក្រ និងអ្នកដែលមិនមានការងារធ្វើ ដែលប៉ះពាល់ដោយជំងឺកូវីដ១៩។

ម៉ាស៊ីនថ្មីនេះគឺជាម៉ាស៊ីនពាក់កណ្តាលស្វយ័តប្រវតិ្ត ដោយបញ្ជូលគ្នារវាងមនុស្សនិងគ្រឿងម៉ាស៊ីន។ ខុសពីទូរអេធីអឹមដទៃ ដែលនៅពេលដែលអ្នកធ្វើប្រតិបត្តិការវានឹងចេញជាសាច់ប្រាក់ ប៉ុន្តែទូរអេធីអឹមអង្ករ គឺជាទូរអេធីអឹមដែលប្រជាជនក្រីក្រទទួលអង្ករក្រោយពីធ្វើប្រតិបត្តិការម្តងៗ។ ប្រជាជនវៀតណាមក្រីក្រត្រូវឈរតម្រង់ជួរជាជួរ ដោយរក្សានូវគម្លាតនិងលាងដៃជាមួយនឹងអាល់កុល បន្ទាប់មកទៀត ម្នាក់ៗត្រូវបានចុះឈ្មោះ ហើយចុចបូតុង ដើម្បីចាក់អង្ករចូលទៅក្នុងថង់ចេញពីទូរអេធីអឹមទាំងអស់នោះ។ ម៉ាស៊ីនទាំងអស់នោះត្រូវបានក្រុមហ៊ុនតំឡើងនៅទីតាំងសាធារណៈនៅក្នុងទីក្រុងផ្សេងៗគ្នានៅប្រទេសវៀតណាម។​

ប្រជាជនវៀតណាមមួយរូបបានថ្លែងថា៖«ខ្ញុំអត់មានការងារធ្វើទេ ហើយខ្ញុំមិនអាចស្វែងរកការងារធ្វើបានសព្វថ្ងៃនេះដោយសារជំងឺកូវីដ១៩ ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលទទួលបានអង្ករទាំងអស់នេះដើម្បីចិញ្ចឹមគ្រួសារ»។ ដោយឡែកប្រជាជនវៀតណាមមួយរូបទៀតថ្លែងថា៖«ខ្ញុំធ្វើការជាអ្នកអនាម័យនៅក្នុងក្រុមហ៊ុនមួយ ប៉ុន្តែមិនមានប្រាក់ខែទេនៅខែនេះ ខ្ញុំពិតជារំភើបដែលទទួលបានអង្ករដោយឥតគិតថ្លៃ»។

លោកស្រី ង្វៀន ធីងុក​ម៉ៃ សប្បុរជននិងអ្នករៀចំទូរអេធីអឹមអង្ករ បានថ្លែងថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ប្រជាជនក្រីក្រជាច្រើននិងប្រជាជនដែលបាត់បង់ការងារ ត្រូវការជំនួយ ការផ្តល់អង្ករដោយមិនគិតប្រាក់ គឺជាដំណោះស្រាយមនុស្សធម៌ដ៏ល្អមួយ យើងគ្រោងផ្តល់អង្ករចំនួន ៣តោន ទៅកាន់អ្នកទទួលចំនួន ១០០០នាក់រៀងរាល់ថ្ងៃ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ៣គីឡូរក្រាម៕​ ប្រភព៖ A24

×