Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គំនិតផ្តួចផ្តើមបង្កើត មជ្ឍមណ្ឌល បាអាន ណុកកាមីន (Baan Nokkamin) ជម្រកសម្រាប់ក្មេងអនាថានៅប្រទេសថៃ

ខេត្ត សូឃួតថៃ, ប្រទេសថៃ៖ មជ្ឍមណ្ឌល បាអាន ណុកកាមីន (Baan Nokkamin) ស្ថិតនៅសង្កាត់ថុងសាលៀម (Thung Saliam) ខេត្តសូឃួតថៃ ភាគខាងជើងនៃប្រទេសថៃ បាននឹងកំពុងផ្តល់ជម្រកដល់ក្មេងអនាថា និងអ្នកដែលរងគ្រោះដោយសារបញ្ហាក្នុងគ្រួសារដែលបានបែកបាក់។

មជ្ឍមណ្ឌលនេះ ក៏បានជួយជំរុញនិងលើកកម្ពស់សិទ្ធិអំណាចកុមារ និងផ្តល់ឲ្យពួកគេនូវការថែទាំល្អ និងប្រឹក្សាយោបល់ បន្ថែមទៅលើបញ្ហារបស់ពួកគេ ការរៀបចំអនាគតឲ្យពួកគេ និងការសិក្សា ដូច្នេះពួកគេក្លាយជាសមាជិកនៃ អន្តេវេកដ្ឋាន បាអាន ណុកកាមីន (Baan Nokkamin) ជំនួសដោយការចេញទៅរស់នៅក្នុងមជ្ឍមណ្ឌលកុមារកំព្រាឬកន្លែងថែទាំងសង្គម។

កុមារ​ អាទិត្យ ចាចូ (Arthit Jajo) ដែលបានមករស់នៅតាំងពី អាយុ៤ឆ្នាំ នៅ បានឲ្យដឹងថា៖«គ្រួសាររបស់ខ្ញុំប្រឈមពេលវេលាយ៉ាងលំបាក ឪពុកម្តាយរបស់ប្តូរផ្ទះញឹកញាប់។ ពួកគេមិនរស់នៅកន្លែងណាមួយយូរអង្វែងទេ។»

ដោយឡែក ថាណាវ៉ាត់ ណូកណាក់ (Tanawat Noknak) ដែលជាសមាជិកនៃផ្ទះបាអាន ណុកកាមីន សូឃួតថៃមួយរូប ដែរនោះបានលើកឡើងថា៖«ឪពុកម្តាយទាំងពីរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំរស់នៅជាមួយអ៊ំស្រី ប៉ុន្តែគាត់ក៏បានស្លាប់ដែរ អ៊ំប្រុសខ្ញុំវាយដំខ្ញុំនៅពេលគាត់ស្រវឹងស្រា ដូច្នេះខ្ញុំបានរត់ចេញពីផ្ទះទៅរស់នៅក្នុងព្រៃ។»

ចំណែក ក្មេងប្រុស បាណុកន វុធ​(Panukorn Wut) ដែលសមាជិក បាអាន ណុកកាមីន សូឃួតថៃដែរ បានលើកឡើងថា៖«ឪពុកម្តាយខ្ញុំបានចែកផ្លូវគ្នាចាប់តាំងពីខ្ញុំកើត ដូច្នេះខ្ញុំបានរស់នៅជាមួយនឹងអ៊ំស្រីរហូតមានគេប្រាប់ខ្ញុំឲ្យមករស់នៅទីនេះ។ បាណុកន វុធ (Panukorn Wut)និយាយថា៖« បើសិនជាមានអ្វីមួយបាត់ ពួកគេនឹងស្វែងរកវាឲ្យយើងវិញ។ បើសិនជាយើងចង់បានអ្វីមួយ ពួកគេនឹងឲ្យយើង បើយើងអាចនិយាយពីក្តីកង្វល់របស់យើងកាន់តែប្រសើរ។

គួរបញ្ជាក់ថា គោលគំនិតនៃការបង្កើតមជ្ឍមណ្ឌលនេះឡើង គឺកើតចេញពីអ្នកផ្សព្វផ្សាយសាសនាគ្រឹស្តជនជាតិស្វីស លោក Erwin Groebli ដែលលោកមិនបានព្រងើយកន្តើយជាមួយនឹងក្មេងអនាថាដែលលោកបានជួបនៅក្នុងសង្កាត់ រ៉ាំខាំហែង នៃទីក្រុងបាងកក់។ លោកក៏បានជួលបន្ទប់សម្រាប់ពួកគេនៅក្នុងឆ្នាំ១៩៨៩ បន្ទាប់លោក ក៏បានហៅមិត្តភ័ក្ររបស់ពួកគេឲ្យមករស់នៅជាមួយគ្នា ដែលជាទីតាំងក្នុងការចាប់ផ្តើមបង្កើតជាគ្រួសារនៅក្នុងសង្កាត់ បាអាន ណុកកាមីន។

វីរោច ធាបថុង (Wiroj Tiabthong) មន្រ្តីថែទាំក្មេង នៃមជ្ឍមណ្ឌល បាអាន ណុកកាមីនបានថ្លែងថា បាអាន ណុកកាមីន គឺជា​អង្គការ ដែលមានគោលបំណងកសាងនូវគ្រួសារថ្មីសម្រាប់ក្មេងទាំងឡាយណាដែល ទទួលរងផលប៉ះពាល់ដោយសារបញ្ហាគ្រួសាររបស់ពួកគេ នៅពេលយើងទទួលក្មេង យើងត្រូវតែត្រួតពិនិត្យពីសុខភាពផ្លូវចិត្តរបស់ពួកគេ និងសមត្ថភាពប្រាជ្ញារបស់ពួកគេ ដូច្នេះយើងថែទាំពួកគេឲ្យបានសមរម្យ។ ឥឡូវយើងកំពុងថែទាំក្មេងនៅក្នុងខេត្តជាច្រើន រួមមាន៖ ទីក្រុងបាងកក់ សូឃួតថៃ ឈៀងម៉ៃ ឈៀងរៃ។

យ៉ាងណាមិញ សាម៉ៃ ចារ៉ាត់ ម្តាយនៃផ្ទះទីពីរ របស់ មជ្ឍមណ្ឌល បាអាន ណុកកាមីន សូឃួតថៃ និយាយថា ​ក្មេងតូចៗគឺងាយស្រួលណែនាំ ប៉ុន្តែក្មេងជំទង់ជាច្រើនដែលធ្វើតាមចិត្តពួកគេ វាគឺត្រូវការពេលវេលាក្នុងតម្រឹម ណៃនាំ ពួកគេ ដូច្នេះ វាមិនពិបាកពេកទេ ខ្ញុំចង់និយាយថា យើងយល់ចិត្តគ្នាទៅវិញទៅមក។

ចំពោះ ប្រាចាក បាសា ឪពុកនៃផ្ទះ បាអាន ណុកកាមីន សូឃួតថៃវិញ ថ្លែងថា៖«បើសិនជាយើងឃើញថា ពួកគេមានសេចក្តីស្រលាញ់ យើងមានឆន្ទះដើម្បីបំពេញវា ជាមួយការយោគយល់ ថែទាំ និងគាំទ្រ ខ្ញុំមិនគិតថា វាជាបញ្ហាទេ។ »  ប្រភព៖ A24

×