នៅទីក្រុង ដាយដា ប្រទេសចិន កំពុងធ្វើការពិសោធន៍ប្រព័ន្ធបាញ់ទឹកស្វ័យប្រវត្តិទៅលើអ្នកថ្មើរជើង ប្រសិនបើពួកគេដើរឆ្លងថ្នល់ចំពេលសញ្ញាភ្លើងក្រហម។
តាម Beijing News បំពង់ទីបពណ៌លឿងដែលមានភ្ជាប់ Sensor ត្រូវបានតម្លើងនៅចំណុចដើរឆ្លងកាត់ផ្លូវ សម្រាប់អ្នកថ្មើរជើង នាទីក្រុងដាយដា ខេត្តហ៊ីប៉ី ។
ប្រព័ន្ធនេះមានសមត្ថភាពសម្គាល់ដឹងអ្នកដើរឆ្លងថ្នល់ពេលភ្លើងបៃតង។ ផ្ទុយទៅវិញអ្នកដែលបំពាននោះនឹងត្រូវទឹកបាញ់ចំជាការព្រមានអមដោយសំឡេងស្រែកថា កុំឆ្លងផ្លូវប្រយ័ត្នគ្រោះថ្នាក់ ។
ក្រៅពីនោះប្រព័ន្ធនេះនៅមានបំពាក់បច្ចេកវិទ្យាកំណត់អត្តសញ្ញាណអ្នកដែលបំពាន ហើយរូបភាពអាយុ ឈ្មោះរបស់ពួកគេនឹងត្រូវបានបញ្ចាំងលើផ្ទាំងឃោសនាធំៗតាមទីសាធារណៈ ។
គំនិតឆ្នៃប្រឌិតមួយទទួលបានប្រតិកម្មប្លែកៗខុសពីគ្នាជាអាទិ៍ ៖ នេះជាការខ្ជះខ្ជាយទឹក អគ្គិសនី និងមូលនិធិសាធារណៈ ខ្លះទៀតថា ចុះប្រសិនបើមនុស្សចាស់ដែលវង្វេងវង្វាន់អាចបណ្តាលឲ្យគាត់ភ័យខ្លាច ឬដួលនរណាជាអ្នកសង ។ ចំណែកអ្នកនិយមកំប្លុកកំប្លែងនិយាយថា ៖ ម្យ៉ាងដែរយើងអាចងូតទឹកដោយពុំបាច់សងលុយ ៕