ខេត្តស្រះកែវ – ថៃ ៖ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១និង៤០នាទី ទាហានថៃចាប់បាន ប្រជាពលរដ្ឋខ្មែរចំនួន១៣នាក់ ដែលលួចឆ្លងដែនខុសច្បាប់ តាមច្រកធម្មជាតិ ។ ពលរដ្ឋទាំងអស់ ត្រូវបានចាប់បាននៅភូមិថ្ពាម ភូមិ១០ ឃុំតាប្រាយ៉ា ស្រុកតាប្រា ខេត្តស្រះកែវ។
ពួកគេទាំងអស់ ធ្វើដំណើរមកពីខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចង់ធ្វើការក្នុងនៅទីក្រុងបាងកក និង ខេត្តឆាក់ឈើងសាវ ហើយមន្ត្រីបានឃាត់ខ្លួនពួកគេ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ កូលាប





