Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប ជាទីផ្សារនាំចេញដ៏ធំ សម្រាប់រោងចក្រផលិតសំបកកង់យានយន្ដលើកដំបូងនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា នឹងក្លាយជាប្រទេសផ្គត់ផ្គង់សំបកកង់យានយន្តថ្មីមួយ ឱ្យទីផ្សារសហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប។​ តាមរយៈក្រុមហ៊ុន Cart Tire Co., Ltd ដែលបានវិនិយោគរោងចក្រផលិតសំបកកង់យានយន្តជាលើកដំបូងនៅកម្ពុជា នឹងជួយជំរុញដល់វិស័យកៅស៊ូ នៅក្នុងប្រទេសកម្ពុជា ដែលមានចំការកៅស៊ូជាក្រុមហ៊ុន ក៏ដូច​ជាចំការកៅស៊ូ ជាលក្ខណៈគ្រួសារ មិនភ័យខ្លាចក្នុងខ្វះទីផ្សារ។

រោងចក្រនេះ មានតម្លៃ ៣៥០ លានដុល្លារអាមេរិក បានបើកដំណើរការជាផ្លូវការហើយ នៅលើផ្ទៃដីទំហំ៥០ ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុចាយ ក្រុងបាវិត ខេត្តស្វាយរៀង ដែលអាចបង្កើតការងារជាង បួនពាន់កន្លែង ជូនដល់ដល់កម្មករនិយោជិត ដោយប្រើប្រាស់វត្ថុធាតុដើមកៅស៊ូក្នុងស្រុក១០០%។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានលើកឡើងថា ក្នុងការសាកល្បង ជាជំហានដំបូង រោងចក្រនេះ នឹងនាំចេញសំបកកង់យានយន្ដចំនួន៨០គ្រាប់ ទៅកាន់ទីផ្សារប្រទេសវៀតណាម ខណៈទំហំផលិតកម្មពេញសមត្ថភាពក្នុងមួយថ្ងៃ ប្រមាណ ១០០០គ្រាប់។ ទីផ្សារដ៏ធំនៃការនាំចេញសំបកកង់រថយន្ដរបស់ក្រុមហ៊ុនចិននៅកម្ពុជានេះ គឺសហរដ្ឋអាមេរិក និងសហគមន៍អ៊ីរ៉ុប។​

លោកឧកញ៉ា លឹម ហេង ពាណិជ្ជករក្នុងស្រុក ក៏បានបង្ហាញពីចំណាប់អារម្មណ៍ផងដែរថា នេះគឺជាមោទនភាព ផលិតផលកៅស៊ូរបស់កម្ពុជាយើង ដែលបានផលិតជាកង់យានយន្តនាំចេញទៅកាន់ទីផ្សារបរទេសជាលើកដំបូង។

បើតាមក្រុមហ៊ុន ក្នុងឆ្នាំដំបូង រោងចក្រត្រូវការកៅស៊ូប្រមាណ៥ ម៉ឺនតោន ក្នុងមួយឆ្នាំ និងឆ្នាំទី៥ កើនដល់១សែន ៥ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលស្មើនឹង ៤៣% នៃផលិតផលកៅស៊ូសរុបនៅក្នុងប្រទេសកម្ពុជា៕

×