Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ម៉ូតូ​ទាំង​ស្រវឹងធ្លាក់ភ្នែក​ទៅបុក​ម៉ូតូ​មួយគ្រឿង​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ​

spot_img

កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បើក​ម៉ូតូ​ទាំង​ស្រវឹងធ្លាក់ភ្នែក​ហើយ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត ពេញ​មួយ​ទំហឹង បណ្តាលអោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០- ៤១ ក្នុងភូមិ​ជន្លាត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ម៉ូតូ​បង្ក​ម៉ាក​ហុងដា​សេ​១២៥ ( ០១៧ ) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង​1G.8186 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង នៅពេល​ទៅដល់​ចំណុចកើតហេតុ​បាន​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា C១២៥ (០១១) ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BA.7207 និង​បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ស៊ុយ​ស៊ុយ​គី​វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1R.7921 ពេញ​មួយ​ទំហឹង​តែម្តង​។ ចំពោះ​មូលហេតុ​ដោយសារ​ឈ្មោះ​អ៊ុយ មុត ស្រ​វឺ​ង​ស្រា​បើក​ទៅបុក​គេ​ពីក្រោយ​។​

​ជនរងគ្រោះ​ទំ​ង​៣​នាក់​១.​ឈ្មោះ​សេន ណា​ល់ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​ជ​ន្លាត​ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ មាន​ផ្ទៃពោះ​៨​ខែ​រងរបួស​ធ្ងន់​។ ២.​ឈ្មោះ​ចាន់ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រសាំង​ពុល រងរបួស​ស្រាល​។ និង​៣.​ឈ្មោះ​អ៊ុយ មុត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​​រងរបួស​ស្រាល ៕ ដោយ​៖ ចៅ សន​

spot_img
×