Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ បុរសម្នាក់ ជាប់ពាក់ព័ន្ធបទល្មើស រំលាភសពសន្ថវ:មានស្ថានទម្ងន់ទោស

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទ ម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តព្រះវិហារកាត់ទោស ដាក់ពន្ធនាគារ កំណត់៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំលាភសពសន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្នុង ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩។

លោក ងួន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបឈ្មោះ វេន តើយ ភេទ ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ កសិករ មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ សឹក សំណាង អាយុ ១៦ ឆ្នាំ ភេទស្រី មានទីលំនៅ នៅភូមិសំឡាញ់ ឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ត្រូវបានសាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែ សីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ឆ្នាំ ៧ ឆ្នាំ ពីបទ រំលាភសពសន្ថវ:មាស្ថានទម្ងន់ទោស ។ តែគាត់ បានប្តឹងជំទាស់នឹងសាលក្រម របស់សាលាដំបូងខេត្តព្រះវិហារ មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ។

ជនជាប់ចោទ វេន តើយ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនកាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នៅភូមិនៅភូមិសំឡាញ់ ឃុំ ភ្នំត្បែងមួយ ស្រុកសង្គមថ្មី ខេត្ត ព្រះវិហារ។ ។

នាពេលសវនាការ, ជនជាប់ចោទ ឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទមែន និង សុំឲ្យតុលាការឧទ្ធរណ៍មេត្តា បន្ធូរបន្ថយទោសដល់រូបគាត់ផង ដើម្បីឆាប់បានវិលត្រឡប់ ជួបជុំគ្រួសារគាត់វិញ។

សំណុំរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា