Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនមន្ត្រីយោធាផ្កាយ១មួយ ម្នាក់ ជាប់ពាក់ការ រត់ពន្ធអាវុធអាវុធខុសច្បាប់ ជាង ៥០ដើម នៅខេត្តបាត់ដំបង

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានចាប់ឃាត់ខ្លួន មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ និង បញ្ជូនខ្លួន ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុកនិងជួញដូរអាវុធខុសច្បាប់ នូវអាវុធយុទ្ធភ័ណ្ឌ ចំនួនជាង ៥០ ដើម ប្រព្រឹត្តនៅព្រំដែនកម្ពុជាថៃ នៅក្នុងស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង។

មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ អូន ពិសិដ្ឋ ភេទប្រុស មាន ឋានន្តរសក្ដិថ្នាក់ ឧត្ដមសេនីយ៍ត្រី (ផ្កាយ១) ធ្វើការនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ។

មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន នៅខាងមុខភោជនីយដ្ឋានមួយ ដែលមានឈ្មោះថា “ស្យាមស៊ីហ្វូត” ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយយោង តាមដីការបស់តុលាការ និង ជាប់ទាក់ទងទៅនឹងអាវុធ ចំនួនជាង៥០ ដើម ដែលសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានរកឃើញ និង ដកហូត ពី ចំការមៀន មួយកន្លែង ដែលមានទីតាំង ស្ថិតនៅភូមិអូររំដួល, ឃុំអូររំដួល, ស្រុកភ្នំព្រឹក, ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា កន្លងទៅនេះ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ក្រោមការចោទប្រកាន់
ពីបទ”រក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់”៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា