Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ចូលគេងអូតែល​​​ហ្នឹង​​​ច្រើន​ដង​ហើយ តែ​លើកនេះ បែរ​ជួប​​អ្នក​​គ្រប់​​គ្រង​​ស្រី​​ម្នាក់ ធ្វើ​រឿងបែបនេះដាក់ និងថែមទាំងបោះសម្តី…

spot_img

កាលពីពេលថ្មីៗនេះ រថយន្ត១គ្រឿងនៅម៉ាឡេស៊ី ត្រូវបាន «តុបតែង» ទៅដោយគំនរសំរាម ពាសពេញក្បាលរថយន្តតែម្តង ដែលជាលទ្ធផលឃើញជាក់ស្តែង ចតទាំងទទឹងទិស ដោយមិនចេះមើលគេឯង។ តែដោយឡែក រថយន្ត១គ្រឿងនេះវិញនៅអូតែលមួយកន្លែង ស្ថិតក្នុងទឹកដីអង្គរ ខេត្តសៀមរាប ស្រាប់តែត្រូវបានដោ.ត និងដាក់បន្តប់ពីលើ ជាមួយស្លាកហាមចត ពីសំណាក់អ្នកគ្រប់គ្រងស្រីម្នាក់​ ដ៏គួរឲ្យហួសចិត្តខ្លាំងណាស់ ដោយមិនដឹងថាចតខុសបែបណានោះទេ។

តែយ៉ាងណាមិញ បើតាមម្ចាស់រថយន្ត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Cheng Yii បានធ្វើការចោទប្រកាន់ស្រ្តីជាអ្នកគ្រប់គ្រង Hotel Lub d នោះ ជាមនុស្សខ្វះសុជីវធម៌ ជាអ្នកគ្រប់គ្រងគ្មានការទទួលខុសត្រូវ​ ដោយគាត់បានរៀបរាប់ដំណើររឿងរ៉ាវនេះទាំងក្តីឈឺចាប់ថា៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឡានដែលខ្ញុំស្រលាញ់មើលថែបំផុតត្រូវបានធ្វើឲ្យឆ្កូត ដោយសារតែស្រីម្នាក់គេថាជាអ្នកគ្រប់គ្រងរបស់ Hotel Lub d សៀមរាប គ្រប់គ្រងដោយគ្មានសីលធម៌ និងធ្វើការដោយគ្មានការទទួលខុសត្រូវ គ្មានការចាត់ចែងគ្រប់គ្រងច្បាស់លាស់ មានចេតនាយកឈើមកដាក់ធ្វើឲ្យខូចខាតឡាន របស់ខ្ញុំដោយមិនមានការជូនដំណឹងអ្វីទាំងអស់។ ខ្ញុំសូមបញ្ជាក់ថា ដោយសារកន្លែងស្នាក់នៅមួយនេះផ្តល់កន្លែងចតឡានមួយដែលមានលក្ខណៈមិនគ្រប់គ្រាន់ក្នុងថ្ងៃអ៊ុំទូក យប់ទី១ ខ្ញុំបានចតឡាននៅក្នុងចំណតនោះ ពេលយប់ តែនៅម៉ោង ជិត ៧ព្រឹក ខ្ញុំ ត្រូវបានបុគ្គលិកអូតែលតេទូរស័ព្ទដាស់ឲ្យខ្ញុំចុះមកយកឡានចេញឲ្យទៅភ្ញៀវផ្សេងទៀត ទាំងដែលថ្ងៃឈប់សម្រាកគិតថាមកសម្រាកឲ្យសុខស្រួលតែក៏ត្រូវបានរំខាន យប់បន្ទាប់មកដោយយល់ឃើញថាខ្លាចមានការរំខានត្រូវងើបពីព្រឹកមកយកឡានចេញទៀត ខ្ញុំក៏ចតឡាននៅអែបផ្លូវមុខអូតែល ដោយមិនមានបុគ្គលិក ឬសន្តិសុខណាហាមឃាត់នោះទេ លុះក្រោយមកខ្ញុំត្រឡប់ពីការងារមកវិញក៏ស្រាប់តែឃើញ មានឈើ និងស្លាកដាក់លើឡានខ្ញុំ ខ្ញុំក៏សួរទៅបុគ្គលិកទីនោះថាហេតុអីធ្វើដូច្នោះ បើចតបានឬមិនបានក៏គួរណាជូនដំណឹងមកខ្ញុំឲ្យដឹងផង ហើយម្យ៉ាងកន្លែងខ្ញុំចតគឺលើផ្លូវស្របអែបខាង ហើយពេលខ្ញុំចតនោះក៏មានបុគ្គលិកឃើញដែរមិនមានជំទាស់នោះទេ បុគ្គលិកអូតែលទីនោះប្រាប់ថា គឺម្នាក់ស្រីឈ្មោះដូចមានក្នុងហ្វេសបុកហ្នឹងជាអ្នកគ្រប់គ្រងបានយកឈើមកដាក់លើឡានធ្វើឲ្យខូចខាតឡានខ្ញុំតែម្តងដោយមិនមានសួរនាំអ្វីនោះទេ ខ្ញុំក៏តេទូរស័ព្ទទៅសួរបែរជាមិនមានការដោះស្រាយឬមានការនិយាយស្តីក្នុងនាមជាអ្នកគ្រប់គ្រងអូតែលដោយមានវីជ្ជាជីវៈ និងក្រមសីលធម៌ទេ ថែមទាំងប្រើពាក្យសំដីទាំងកំហឹងយករួចខ្លួនថា មកពីខ្ញុំគ្មានសុជីវធម៌ចតឡាននៅមុខអូតែលគាត់ ទាំងដែលគាត់ក្នុងនាមជាអ្នកគ្រប់គ្រងអូតែលមិនសួរពីមូលហេតុ ឬជូនដំណឹងមកខ្ញុំបន្តិចសោះ។ សូមជម្រាបថាកន្លែងដែលខ្ញុំចតគឺស្ថិតលើផ្លូវស្របអែបឡានដទៃទៀតឃើញមានគេចតដូចគ្នាដោយសារតែផ្លូវធ្វើមិនទាន់រួចស្ថាពរ បុគ្គលខាងលើគ្មានសិទ្ធអំណាចណាមួយមកប្រើប្រាស់ធ្វើឲ្យខូចខាតឡានខ្ញុំយ៉ាងដូច្នេះដែរ។ ខ្ញុំក៏ជាអ្នកគាំទ្រ Hotel Lub d តែងតែមកគេងនៅទីនេះពេលដែលខ្ញុំមកសៀមរាប ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនិងខកបំណងខ្លាំងបំផុត គឺជួបហេតុការណ៍ខាងលើហេតដូចនេះសូមអំពាវនាវដល់ម្ចាស់អូតែល Lub d មេត្តាពិនិត្យ និងកែតម្រូវលើការចាត់ចែងគ្រប់គ្រងទទួលភ្ញៀវរបស់បុគ្គលខាងលើឡើងវិញផង ព្រោះបើនៅបន្តឲ្យមានទង្វើ និងសកម្មភាពបែបហ្នឹង វានឹងធ្វើឲ្យខូចខាតដល់ទ្រព្យសម្បត្តិឯកជន និងធ្វើឲ្យប៉ះពាល់ដល់ឈ្មោះអូតែល ដោយសារតែមានអ្នកគ្រប់គ្រងម្នាក់គ្មានវិជ្ជាជិវៈ និងគ្មានក្រមសីលធម៌ ប្រើកំហឹងបង្កើតរឿងតូចទៅជារឿងធំ រឿងដែលគួរមានវិធីដោះស្រាយដោយសន្តិវិធី ទៅជារឿងដែលបង្កឲ្យមានការខូចខាតដោយចេតនា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×