ភ្នំពេញ ៖ បុរសរត់ម៉ូតូកង់៣ម្នាក់ រងរបួសបែ.កក្បាលហូរឈា.មជោកជាំ ក្នុងជម្លោះប្រកួតគ្នាដណ្តើមម៉ូយ ដែលហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានក្រុមអ្នករត់ម៉ូតូកង់៣មួយក្រុម បានឈប់ចតចាំចាប់ម៉ូយចុះពីរថយន្តតាក់ស៊ី មកពីបណ្តាខេត្តផ្សេងៗ ស្របពេលនោះក៏មានរថយន្តតាក់ស៊ីមួយគ្រឿង បានដឹកភ្ញៀវមកពីខេត្ត ហើយបានអែបរថយន្តដើម្បីឲ្យភ្ញៀវចុះពីលើរថយន្ត ពេលនោះជនរងគ្រោះបានរត់ទៅក្បែររថយន្តតាក់ស៊ី ដើម្បីចាប់ម៉ូយឲ្យជិះម៉ូតូកង់៣របស់គាត់ ចំណែកជនបង្កក៏បានរត់ទៅដណ្តើមម៉ូយជាមួយគ្នា ជាមួយជនរងគ្រោះផងដែរ តែទីបំផុតម៉ូយដែលចុះពីលើរថយន្តតាក់ស៊ី មិនបានជិះម៉ូតូកង់៣របស់ជនរងគ្រោះនោះទេ គាត់បានសម្រេចចិត្តជិះម៉ូតូកង់៣របស់ជនបង្ក ទើបធ្វើឲ្យជនរងគ្រោះមួរម៉ៅក្តៅក្រ.ហាយហ.ក់ស្ទុះទៅវាយជនបង្ក ទើបជនបង្កទ្រាំមិនបានក៏បានច្រានជនរងគ្រោះ ដួលដា.ច់ផ្ងារបែកក្បាលហូរឈា.មរងរបួសធ្ងន់ ត្រូវបានក្រុមអ្នករត់ម៉ូតូកង់៣ ជាមួយគ្នាជួយដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះ។
ចំណែកជនបង្កត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅធ្វើ ការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម តាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖ សួង សាម







