ខេត្តកំពង់ចាម ៖ កម្លាំងជំនាញ ក្រុមការងារ សហការ ជាមួយបងប្អូន ប្រជាការពារភូមិ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកានេះ បានស្រាវជ្រាវចាប់ខ្លួនបក្ខពួក ដែលពាក់ព័ន្ធនឹងករណីរំ.លោភស.ម្លាប់ប្អូនស្រីថ្ងៃមុន ក្នុងស្រុកចំការលើ។
ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។

លោក ខ្លូត ហ៊ន់ អធិការរង ស្រុកចំការលើ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា នារសៀលម៉ោង ៤ ថ្ងៃនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយរូប ហើយករណីនេះ ទៀតសោត ជនដែលរំលោ.ភសម្លា.ប់ អ្នករងគ្រោះ ដែលជាសិស្សថ្នាក់ទី១២ គឺមានតែម្នាក់ប៉ុណ្ណោះ ។
របាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់មកសមត្ថកិច្ចយើងខ្ញុំបានចុះទៅដល់កន្លែងកើតហេតុ យើងបានបង្កើតគណៈកម្មការពិនិត្យសាកស.ព គឺ ពិតជាករណីរំលោ.ភសម្លា.ប់ពិតមែន ដោយនៅលើខ្លួនប្រាណជនរងគ្រោះ មានស្នាមច្របាច់.ក និងវាយលើផ្ទៃមុខ របស់ជនរងគ្រោះនៅត្រង់ ប្រដា.ប់ភេ.ទ មានធ្លាក់ឈា.ម ហើយរកឃើញស្បែកជើងបុរសចំនួន ០១ គូ នៅក្រោមស.ព នៅចម្ងាយប្រហែល ៥ ម៉ែត្រ ពីស.ពមានម៉ូតូ ០២ គ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរី ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1SC-2474 លេខតួ និងលេខម៉ាស៊ីន 9216114 ជារបស់ជនរងគ្រោះ និងមួយ គ្រឿងទៀតម៉ាក ហុងដា សេ ១២៥ ឡើងតែម ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1K-0961 លេខតួ និងលេខម៉ាស៊ីន 0002473 ដែលយើងសង្ស័យ ថាជាម៉ូតូរបស់ជនល្មើស ។ បន្ទាប់ពីកំណត់អត្តសញ្ញាណជនល្មើសរួចមក ឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់ឲ្យកម្លាំងជំនាញដឹកនាំដោយ វរសេនីយ៍ឯក ចាន់ ហោ អនុប្រធានផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ និង ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងជំនាញស្រុកបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវរកមុខសញ្ញាដែលបានគេចខ្លួន ។
ផ្អែកតាមការស្រាវជ្រាវ សមត្ថកិច្ចជំនាញកំណត់បានថា ជនសង្ស័យ មានឈ្មោះ ម៉ាប់ កំសត់ ហៅ អាលាន ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិ – ឃុំជាមួយគ្នា បានធ្វើសកម្មភាព ខណៈពេលដែលជនរងគ្រោះ កំពុងធ្វើដំណើរពីសាលារៀនត្រឡប់មកផ្ទះវិញ លុះដល់ចំណុចកើតហេតុ នៅព្រៃ ចំការពោត ។ សមត្ថកិច្ចជំនាញ បានបន្តការស្រាវជ្រាវស្វែងរក ជនសង្ស័យឈានដល់ការឃាត់ខ្លួនបាន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា ម៉ោង ១៤និង១៥ នាទីរសៀល នៅចំណុចក្នុងព្រៃចំការ ក្រោយវត្តមណ្ឌលវិប្បសនា ស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ ។
តាមចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំ.លោ.ភ និងស.ម្លា.ប់ ហើយយកទូរស័ព្ទជនរងគ្រោះ ទៅលក់នៅភ្នំពេញបាន តម្លៃម្ភៃម៉ឺនរៀល យកទៅទិញខោអាវ ហើយជិះឡានត្រឡប់មកស្រុកវិញ ។ នារសៀលថ្ងៃនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅតុលាការ ។
សូមបញ្ជាក់ថា នាររងគ្រោះជាសិស្សថ្នាក់ទី១២ ឈ្មោះឌីម អេងជូ ត្រូវបានជនល្មើសចាប់រំ.លោភនិងស.ម្លាប់នៅម៉ោងប្រមាណ៥ល្ងាច កាលពីថ្ងៃទី២០វិឆ្ឆិកា ឆ្នាំ២០២១ ក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកប្រើប្រាស់បណ្តាញសង្គម បង្ហាញក្តីអាណិតចំពោះនាងយ៉ាងខ្លាំង និងស្នើឲ្យកម្លាំងសមត្ថកិច្ច តាមចាប់ជនល្មើសឲ្យបានទាំងអស់ ដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់៕ក្សាសិទ្ធិដោយ ៖ កូលាប














