Thursday, May 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ របស់បុរសជាប់ចោទ២នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាត.កម្ម ស.ម្លាប់បុរសតាក់ស៊ីម្នាក់ នៅខេត្តស្វាយរៀង កាលពីឆ្នាំ ២០១៨!

ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ កំបាំងមុខ លើបណ្ដឹងឧទ្ធរណ៍របស់បុរសជាប់ចោទចំនួន២ នាក់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយសង្ស័យ ព្រួតគ្នាវា.យស.ម្លាប់ បុរសម្នាក់ ដែលជាអ្នកបើកឡានតាក់ស៊ីម្នាក់ ក្នុងរឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ប្រព្រឹត្តកាលពីអំឡុង ខែ តុលា ឆ្នាំ ២០១៨ នៅស្រុកស្វាយទាប , ខេត្តស្វាយរៀង ។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទទាំង២នាក់នេះ មានឈ្មោះ ទិត្យ រាជ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ កសិករ និង ម្នាក់ទៀត ឈ្មោះ ជួន សុជាតិ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ គ្រូពេទ្យសត្វ។

ចំណែក ជនរងគ្រោះ មានឈ្មោះ គុជ សំអៀត ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃឈើទាល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកចៅក្រមបានថ្លែងថា ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ ជាបើកពាក់ព័ន្ធនឹង ការស.ម្លាប់ជនរងគ្រោះ កាលពីយប់ ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៨ នៅព្រៃឈើទាល ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ពួកគេទាំង២នាក់ ត្រូវបានតុលាការដំបូងខេត្តស្វាយរៀង កាលពីឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគា ក្នុង ម្នាក់ៗ កំណត់ ១២ ឆ្នាំ ពីបទ “ឃាត.កម្ម” តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។

តែពួកគេបានប្តឹងមកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ខណៈសាលាឧទ្ធរណ៍បាន បន្ធូរបន្ថយទោស ពួកគេពីជាប់គុក ក្នុងម្នាក់ៗ ១២ ឆ្នាំ មកនៅត្រឹម១០ ឆ្នាំ ក្នុងម្នាក់វិញ។ ពួកគេ ក៏បន្តប្តឹងសាទុក្ខ ទៅកាន់តុលាការកំពូលទៀត។

តុលាការកំពូល កាលពីពី ខែឧសភា ឆ្នាំ២០២១ ក៏បានសម្រេចបង្វិលសំណុំរឿងក្តីនេះ មកកាន់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះឡើងវិញ នៅចំណុចសង្ស័យមួយចំនួន។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា លើសំណុំរឿងក្តីនេះ នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា