Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,១៧ ភាគរយ មកនៅត្រឹម ៤៨៤,៧៧ពិន្ទុនៅពេលផ្សារបិទកាលពីថ្ងៃម្សិលមិញ

នៅពេលទីផ្សារភាគហ៊ុនបើកនៅថ្ងៃចន្ទម្សិលមិញនេះ ថ្លៃភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានធ្លាក់ចុះ ១៤០រៀល មកត្រឹម ១៤.៦៦០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនហ្ក្រេនធ្វីន (GTI) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង អេស៊ីលីដា (ABC) ក៏បានធ្លាក់ចុះ ២០រៀលផងដែរ ខណៈ ផេសថិក (PEPC) វិញបានកើនឡើង ២០រៀល។

ការធ្លាក់ចុះនៃថ្លៃភាគហ៊ុនខាងលើបាននាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,១៧ភាគរយ មកនៅត្រឹម ៤៨៤,៧៧ពិន្ទុ ជាមួយនឹងតម្លៃជួញដូរលើទីផ្សារគោលចំនួន ៤៧១,៨៨ លានរៀល។ ចំណែកភាគហ៊ុនតែមួយគត់លើទីផ្សារកំណើនវិញ ឌីប៊ីឌីអ៊ី (DBDE) បានធ្លាក់ចុះ ១០រៀល មកបិទត្រឹម ២,១៩០រៀល ក្នុងមួយហ៊ុន ដែលមានតម្លៃជួញដូរ ២៦,៤៨លានរៀល៕

×