Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នារីរក​ស៊ី​បំរើ​សេវា​ផ្លូវភេ-ទ ត្រូវ​ពូ​ធ្វើ​លូ​វា-យ​បែ-ក​មាត់​គួរ​ឲ្យ​អាសូរ ដោយ​សារ​​​​រឿង​មិន​ឡើង​ផ្ទះ​សំណាក់ បែរ​​យកទៅ​​ការ​ដ្ឋាន និង​ចោទ​ថា… (វីដេអូ)

spot_img

នេះជារឿងមួយដ៏ហួសចិត្តខ្លាំងណាស់ គ្រាដែលស្រ្តីរកស៊ីផ្លូវភេទម្នាក់ ត្រូវភ្ញៀវវ-ាយឡើងបែ-កមាត់គួរឲ្យអាសូរ ដោយចោទប្រកាន់ថា បានលួចរបស់របរភ្ញៀវ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង កាលពីវេលាម៉ោង១០ និង២៥នាទីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា បុរសម្នាក់បន្ទាប់ផឹកស្រាស្រវឹងស្រឿងៗ ក៏កើតមានអារម្មណ៍ទៅរកសេវាបំរើផ្លូវភេទ នៅម្តុំវត្តភ្នំ និងបានចរចាត្រូវរ៉ូវគ្នាអស់ហើយ ក៏នាំទៅកន្លែងរួមមេត្រីនៅកន្លែងការដ្ឋានកំពុងសាងសង់លូមួយកន្លែង ប៉ុន្តែ មួយសន្ទុះក្រោយមក ក៏បានឈ្លេា-ះប្រកែ-កគ្នាបង្កជាហិ-ង្សាកើតឡើងតែម្តង។

បើតាមស្រ្តីរកស៊ីផ្លូវភេទ បានរៀបរាប់ដំណើររឿងឲ្យដឹងថា មុនពេលកើត មានភ្ញៀវវ័យចំណាស់ម្នាក់ មករកនាង ដោយបានចរចាត្រូវរ៉ូវគ្នាក្នុងតម្លៃ ១០ ដុល្លារ ឡើងផ្ទះសំណាក់។ ប៉ុន្តែ មិនទៅផ្ទះសំណាក់បឹងកក់ បែរជាយករូបនាងទៅកន្លែងការដ្ឋានលូទៅវិញ ជាហេតុធ្វើឲ្យរូបនាងបដិសេធមិនចូលនោះទេ និងសុំលុយ ៥ ដុល្លារ ប៉ុន្តែ បុរសជាភ្ញៀវឃាត់មិនឲ្យចេញ ក៏កើតការប្រតាយតប់គ្នាបង្កហិ-ង្សាវា-យមកលើរូបនាងបែ-កមាត់តែម្តង។

ចំណែកបុរសជាភ្ញៀវវិញ បាននិយាយទាំងស្ថានភាពស្រវឹងទប់ខ្លួនមិនចង់ជាប់ថា រូបគាត់មិនបានវាយទៅលើស្រ្តីជនរងគ្រោះទេ ប៉ុន្តែ បានចោទប្រកាន់ថាជាចោរ ខណៈស្រ្តីរកស៊ីផ្លូវភេទរងគ្រោះបានបដិសេធថា ខ្លួនមិនបានលូកកាបូបលួចរបស់អ្វីពីភ្ញៀវរូបនេះទេ។

គួរបញ្ជាក់ថា បើតាមប្រភពពីប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា សឹងតែជារៀងរាល់យប់ មាននារីៗដែលមករកស៊ីដោះដូរផ្លូវភេទ នៅម្តុំវត្តភ្នំ គឺតែងតែឮឈ្លោះប្រកែកគ្នាជាមួយភ្ញៀវមករកសេវាផ្លូវភេទ ជារឿយៗ រឿងបាត់បង់របស់របរផ្សេងៗ។

ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋសំណូមពរទៅអាជ្ញាធរ ឬ ក្រសួងពាក់ព័ន្ធ ជួយរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ មិនថានៅរមណីយដ្ឋានវត្តភ្នំ ឬ តាមផ្លូវវេងស្រេង ជាពិសេស កុំឲ្យមានសកម្មភាពនារីរកស៊ីផ្លូវភេទយ៉ាងអាណាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងក៏ដូចមុខមាត់ប្រទេសជាតិផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×